ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងបានចេញមុខបំភ្លឺជូនមហាជនជុំវិញបែកធ្លាយករណីអតីតបុគ្គលិកបម្រើការងារក្នុង អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង ដែលបានចាកចេញឈប់ធ្វើការ ចោទប្រកាន់ថា លោកប្រធានអង្គភាពរដ្ឋាករទឹកឡើងថ្មី ( អ៊ឹម មេសា) ដឹកនាំគ្មានអភិបាលកិច្ចល្អ ដូចជាការបែងចែកការងារ តួនាទីភារកិច្ច មិនត្រឹមត្រូវ ដោយប្រើមន្ត្រីឲ្យធ្វើការខុសជំនាញ បក្សពួកនិយម នាំឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង និងអង្គភាពគ្មានការអភិវឌ្ឍន៍គ្មានការរីកចំរើន ដកមុខតំណែងបុគ្គលិក ហើយគាបសង្កត់បុគ្គលិកឲ្យទាល់ច្រកលារចេញឈប់ធ្វើការ។លោក អ៊ឹម មេសា បានបំភ្លឺដល់អ្នកសារព័ត៌មានថា ករណីចោទប្រកាន់ខាងលើនេះលោកសូមបដិសេធន៍ទាំងស្រុង ហើយបានបំភ្លឺដល់មហាជនឲ្យបានជ្រាបថា លោកសូមជម្រាបចំឈ្មោះ ករណីទី១, លោក ពៅ សារ៉េត អនុប្រធានផ្នែកផលិតកម្មអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង អតីត ជាប្រធានផ្នែកផលិតកម្មដែលបានលើកឡើងតាមបណ្តាញសារព័ត៌មានសង្គម Facebook អនឡាញ ថាការបែងចែកតួនាទីភារកិច្ចបុគ្គលិក មិនត្រឹមត្រូវ ដកហូតមុខតំណែង ប្រើមន្ត្រីខុសជំនាញ ។ល។ លោកបញ្ជាក់ថា អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង មានបុគ្គលិកសរុប២៩រូប ក្នុងនោះបុគ្គលិក ១៨រូប ជាមន្ត្រីជាប់កិច្ចសន្យា ក្នុង១ឆ្នាំត្រូវចុះកុងត្រាម្តង ហើយចំពោះការប្រើប្រាស់កម្លាំងមន្ត្រីក្នុងអង្គភាព គឺអង្គភាពប្រើប្រាស់កម្លាំងសរុប ពុំមានជ្រើសរើសបុគ្គលិកបន្ថែមទេ បុគ្គលិកត្រូវទទួលភារកិច្ចអ្វីដែលប្រធានអង្គភាពបានប្រគល់ជូន មានន័យថាបុគ្គលិកត្រូវជួយធ្វើការគ្នាទៅវិញទៅមក ហើយមន្ត្រីរដ្ឋាករទឹកទាំងអស់គឺធ្វើការគ្មានថ្ងៃសម្រាកទេ និងត្រូវយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងត្រៀមអតិថិជន មានករណីដាច់ទឹក ឬធ្លាយទុយោទឹក ត្រូវទៅតភ្ជាប់វិញភ្លាម រយៈពេល១៥នាទីពេលទៅដល់ ដើម្បីធានាមានទឹកស្អាតឲ្យប្រជាពលរដ្ឋប្រើប្រាស់វិញ។លោកបន្តថា ការដកហូតមុខតំណែងរបស់លោក ពៅ សារ៉េត គឺលោក ពៅ សារ៉េត មានកំហុស គណកម្មការគ្រប់គ្រងក្នុងអង្គភាពបានប្រជុំសម្រេច ដោយយោងលិខិតអគារធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះមកអូឌីដរកឃើញការចំណាយថវិកា របស់លោក ពៅ សារ៉េត មិនប្រកតី ក៏ប៉ុន្តែក្រសួងទុកឱកាសឲ្យគាត់កែ ទើបថ្នាក់ដឹកនាំអង្គភាពសម្រេចដកហូតមុខតំណែង ពីប្រធានផ្នែកផលិតកម្ម មកជាអនុប្រធានផ្នែកផលិតកម្មវិញ។ ចំពោះលោក ហ៊ុន សុធារិទ្ធ អតីតប្រធានផ្នែកបណ្តាញ បានឈប់ពីការងារ អង្គភាពរដ្ឋាករទឹកខេត្តបានចោទប្រកាន់ថា បក្សពួកនិយម នាំឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង និងគ្មានការអភិវឌ្ឍន៍រីកចំរើន គាបសង្កត់បុគ្គលិកឲ្យទាល់ច្រក លារឈប់ពីការងារ គឺមិនពិតទេ ។ លោក ហ៊ុន សុធារិទ្ធ បានឈប់ធ្វើការមុនកិច្ចសន្យា១ខែ មុនរូបលោក (អ៉ឹម មេសា)ចូលមកកាន់មុខតំណែងជាប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង។ ហើយលោកក៏មិនដែលស្គាល់មុខ លោក ហ៊ុន សុធារិទ្ធ ដែរ មិនដែលបានធ្វើការជាមួយគ្នាបានមួយម៉ោងផង តើលោកគាបសង្កត់ឲ្យពួកគាត់ទាល់ច្រកលារឈប់យ៉ាងម៉េចទៅ។ក្រោយមក អតីតថ្នាក់ដឹកនាំ និងលោក ហ៊ុន សុធារិទ្ធ បានញុះញង់ឲ្យបុគ្គលិក៦នាក់ផ្សេងទៀតលារឈប់ ពីរការងារ ដោយមាន ចេតនា ឲ្យអង្គភាពទន់ខ្សោយគ្រប់គ្រងផ្នែកផលិតកម្ម និងបណ្តាញចែកចាយទឹកមិនគ្រប់គ្រាន់ជូនអ្នកប្រើប្រាស់ ។ លោក អ៉ឹម មេសា និងលោក នុត ថ្នាក់ អនុប្រធានទទួលបន្ទុកបច្ចេកទេស ក៏បានទៅអញ្ជើញបុគ្គលិកទាំង៦នាក់ឲ្យចូលមកធ្វើការវិញតែពួកគាត់មិនព្រមចូលដោយពួកគេប្រាប់ថា មានការងារថ្មីហើយ។ ដើម្បីវឌ្ឍនភាពទឹកស្អាត លោកក៏បានទៅអញ្ជើញមន្ត្រីចូលនិវត្តន៍ ៤រូបឲ្យមកធ្វើការវិញក្នុងនោះមន្ត្រីចូលនិវត្តន៍ ៣រូបបានចូលមកធ្វើការងារវិញ។លោក អ៊ឹម មេសា បន្តទៀតថា លោកបានមកកាន់មុខតំណែងជាប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងនេះបានរយៈពេលជិត ២ឆ្នាំមកហើយគឺចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ មកដល់បច្ចុប្បន្នដោយអនុវត្តតាមការណែនាំពី ឯកឧត្តមរដ្ឋមន្ត្រីជាឳពុក តាមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តជាម្តាយ និងពីលោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តជាអាណាព្យាបាល គឺបានអភិវឌ្ឍន៍ វឌ្ឍនភាពទឹកស្អាតបានល្អប្រសើរតាមបច្ចេកទេសទំនើបនៃប្រពន្ធ័ប្រព្រឹត្តកម្មទឹកស្អាតដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី UF Membrane ចែកចាយផ្គត់ផ្គង់ទឹស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ប្រកបដោយផាសុខភាពសូមមហាជនទាំងអស់ដែលប្រើប្រាស់ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងមេត្តាជ្រាប៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា