ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា សម្រាប់រយៈពេល២សប្ដាហ៍ ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ៣១៣,៣០០នាក់ កើនឡើង ១.៦៧% បើធៀបនឹងរយៈពេល២សប្តាហ៍ចុងខែមិថុនា ក្នុងនោះភ្ញៀវជាតិមានចំនួន ៣០៧,៨០៩នាក់ កើនឡើង ២.៥៤% និងភ្ញៀវបរទេសមានចំនួន ៥,៤៩១នាក់ ថយចុះ ៣០.៨៩%។បើតាមឯកឧត្តមបានឲ្យដឹងថា តាមរយៈបម្រែបម្រួលភ្ញៀវទេសចរតាមសប្តាហ៍ ក្រសួងទេសចរណ៍សង្កេតឃើញថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរសរុបក៏ស្ថិតក្នុងរង្វង់ ៦០-៦៥ម៉ឺននាក់ ក្នុងមួយខែ ថយចុះ ៣៥-៤០% បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ១៩។ ស្ថិរភាពនៃចំនួនខាងលើ អាចបណ្តាលមកពីរដូវនេះជារដូវវស្សា។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ទេសចរជាយុវជនចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ទៅកាន់តំបន់អេកូទេសចរណ៍។ ចំណែកនៅខេត្តសៀមរាប ដែលធ្លាប់តែជាគោលដៅទេសចរណ៍សំខាន់ នៅមិនទាន់អាចទាក់ទាញភ្ញៀវទេសចរដូចមុនកូវីដបាននៅ ឡើយដែរ ដោយកម្ពុជានៅមិនទាន់អនុញ្ញាតឱ្យមានការៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជួយទាក់ទាញភ្ញៀវ ក្រៅពីទស្សនាប្រាសាទ ហើយសេវាកម្សាន្តមួយចំនួន ពិសេសនៅ Pub Street មិនទាន់មានការអនុញ្ញាតឲ្យមានដំណើរការឡើងវិញ ខណៈគោលដៅខេត្តសៀមរាបជាគោលដៅដែលភ្ញៀវត្រូវតែសម្រាកមួយយប់យ៉ាងតិច ខុសពីខេត្តគោលដៅមួយចំនួនទៀត ដែលភ្ញៀវអាចទៅមកវិលល្ងាចបាន។ក្នុងករណីខេត្តសៀមរាបងើបឡើងប្រហាក់ប្រហែលនឹងខេត្តផ្សេងនោះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងអាចនឹងហក់ឡើងដល់ចំណុច ៨០-៨៥% ថយចុះ ២០-២៥% ប៉ុណ្ណោះ បើប្រៀបធៀបនៅមុនពេលមាន Covid-19។កម្ពុជាសង្ឃឹមថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងនេះនឹងហក់ឡើងខ្ពស់មកវិញនៅខែសីហា ដោយសាររាជរដ្ឋាភិបាលសម្រេចឲ្យមានថ្ងៃឈប់សម្រាករយៈពេលយូរ និងនៅខែកញ្ញាក៏ដល់រដូវបុណ្យភ្ជុំបិណ្ឌ ចំណែកឯខែបន្តបន្ទាប់ទៀតក៏សម្បូរថ្ងៃឈប់សម្រាក ហើយស្ថានភាពកូវីដ១៩ ក៏អាចនឹងកាន់តែធូរស្រាលជាងនេះ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងដំណើរកម្សាន្តទេសចរ បុគ្គលិកបម្រើការ និងអ្នកគ្រប់គ្រងមានការយកចិត្តទុកដាក់អនុវត្តិវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍បានល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា