ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ពិធីក្រុងពាលី បើកការដ្ឋានធ្វើកំណាយស្ថានីយបុរាណ នៅ"ទួលយាយហាយ"
Sat,18 July 2020 (Time 07:51 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 482នាក់)

ខេត្តកណ្ដាល៖ ស្ថានីបុរាណ”ទួលយាយហាយ” គឺជាទីតាំងដែលមានសក្ដានុពលសម្រាប់កិច្ចការងារស្រាវជ្រាវផ្នែកបុរាណ្យវិទ្យា របស់អ្នកបុរាណ្យពិទូ។ នេះជាការលើកឡើងរបស់ឯកឧត្ដម អ៊ុក សុខា អគ្គនាយ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បៈធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីក្រុងពាលី បើកការដ្ឋានធ្វើកំណាយស្ថានីយបុរាណ នៅ”ទួលយាយហាយ” កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឯកឧត្ដមបន្តថា ស្ថានីយបុរាណ ទួលយាយហាយនេះ គឺមានអាយុកាលដ៏យូលង់ណាស់មកហើយ ហើយបើតាមការប៉ាន់ស្មាន ទួលនេះមានអាយុកាលនៅយុគសម័យថ្មរំលីង ហើយក៏ជាទីតាំងមួយដែលមានសក្ដានុពលសម្រាប់កិច្ចការងារស្រាវជ្រាវផ្នែកបុរាណ្យវិទ្យា របស់អ្នកបុរាណ្យពិទូ ក្នុងការស្រាវជ្រាវដែលមានតម្លៃសម្រាប់ប្រវត្តិសាស្ត្រ។
ឯកឧត្ដមបន្ថែមថា ការជីកកាយនៅពេលនេះមិនមែនសំខាន់រកមាស និងរបស់មានតម្លៃអ្វីឡើយ។ គោលបំណងនៃការធ្វើកំណាយនេះ គឺដើម្បីសិក្សារកមូលដ្ឋានគ្រោះដែលជាប្រវត្តនៃរឿងរ៉ាវ ដែលបានកើតឡើងនៅទួលបុរាណនេះ ថាតើស្ថានីយ៍នេះមានមនុស្សរស់នៅប៉ុន្មានជំនាន់ ហើយមានរឿងរ៉ាវអ្វីខ្លះកើតឡើងនៅទីនេះ ហើយការធ្វើកំណាយនេះគឺសំរាប់ទុកជាភ័ស្តុតាង សម្រាប់អ្នកស្រាវជ្រាវពីជំនាន់មុន និងជំនាន់ក្រោយៗទៀត ព្រមទាំងបង្ហាញអោយឃើញពីអត្ថសញ្ញាណរបស់ប្រជាជនខ្មែរ ពីរបៀបរស់នៅរបស់មនុស្សកាលពីជំនាន់មុន។
លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណ្យវិទ្យា និងបុរេប្រវត្តិវិទ្យា បានឱ្យដឹងដែរថា ក្នុងការធ្វើកំណាយនេះ ដោយបែងចែកជា៣ក្រុម និង៣ទីតាំង ដែលមានផ្ទៃក្រឡា៤៨ម៉ែត្រការ៉េ និងមានមនុស្សកាយចំនួន៤២នាក់ និងត្រូវធ្វើរយៈពេល១៤ថ្ងៃ ហើយការជ្រើសរើសយកទីតាំង៣នេះ គឺមានកម្ពស់ខ្ពស់ជាងគេ២ម៉ែត្រកន្លះ និងកាយតាមបណ្ដោយផ្លូវបុរាណ។
លោកស្រី មួង សារឹម ប្រធានមន្ទិរវប្បៈធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានឱ្យដឹងថា ស្ថានីបុរាណ”ទួលយាយហាយ” មានផ្ទៃដីសរុបជិត៥ហិតា ដែលមានទីតាំងស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយសម្រាប់ស្ថានីយបុរាណ្យទាំងអស់នៅក្នុងខេត្តកណ្ដាល មានចំនួន៥១៦។ ចំពោះការធ្វើកំណាយនេះ ទទួលបានការឧប្ថម្ភទាំទ្រទាំងស្រុងពីក្រុមហ៊ុន វឌ្ឍនៈផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3554 នាក់
ម្សិលមិញ :
111 នាក់
សប្តាហ៍នេះ :
4639 នាក់
ខែនេះ :
16791 នាក់
3 ខែនេះ :
38465 នាក់
សរុប :
404716 នាក់