ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
Trump ប្តេជ្ញា​ថា​នឹងមិន​បញ្ជា​ឲ្យ​ជនជាតិ​អាមេរិក​ពាក់​ម៉ាស​ដើម្បី​ទប់ស្កាត់​កូ​រ៉ូ​ណា​នោះទេ
Sat,18 July 2020 (Time 08:03 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 541នាក់)

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្តេជ្ញា​ថា​នឹងមិន​បញ្ជា​ឱ្យ​ជនជាតិ​អាមេរិកាំង​ពាក់​ម៉ាស់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នោះទេ​។​ នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​ការអត្ថាធិប្បាយ​របស់​លោក​បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​ជំងឺឆ្លង​កំពូល​របស់​ប្រទេស​គឺ​លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​រដ្ឋ​និង​ថ្នាក់មូលដ្ឋាន​ត្រូវធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់​។ លោក​បណ្ឌិត Fauci បាន​បន្ថែមថា “​ការពាក់​ម៉ាស់​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ហើយ យើង​គួរតែ​ប្រើ​វា​អ្នក​ទាំងអស់គ្នា​”​។ ការពាក់​ម៉ាស់​បានក្លាយ​ជា​រឿង​នយោបាយ​នៅ​សហរដ្ឋអាមេរិក​។​

​គួ​ររម្លឹកថា​ លោក​ប្រធានាធិបតី Trump ដែល​ធ្លាប់​ប្រឆាំងនឹង​ការពាក់​ម៉ាស់​គឺ​បាន​ពាក់​វា​ជា​សាធារណៈ​ជា​លើកដំបូង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​ ​ប៉ុន្តែ​ថ្លែង​ទៅកាន់​សារព័ត៌មាន Fox News នៅ​ថ្ងៃ​សៅរ៍​នេះ លោក Trump បាន​និយាយថា លោក​មិន​យល់ស្រប​នឹង​អាណត្តិ​ម៉ាស់​ជាតិ​ទេ​ដោយ​និយាយថា ប្រជាជន​គួរតែមាន​សេរីភាព​ពិតប្រាកដ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន អាមេរិក​មាន​អ្នក​ឆ្លង​កូ​វីដ​ជាង​៣.៦​លាន​នាក់​ហើយ​មាន​អ្នកស្លាប់​ជាង​១៣៩,០០០​នាក់​ដែលជា​កម្រិត​ការស្លាប់​ខ្ពស់បំផុត​នៅលើ​ពិភពលោក​៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
98 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1303 នាក់
ខែនេះ :
6825 នាក់
3 ខែនេះ :
17725 នាក់
សរុប :
329271 នាក់