ទោះបីបងប្អូនធ្វើដំណើរទៅទីណាក៏ដោយទី១៖ត្រូវតែប្រុងប្រយ័ត្ន!ខ្ពស់អំពីសុវត្ថិភាពក្នុងពេលបើកបរ គឺត្រូវគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ព្រោះគ្រោះថ្នាក់អាចកើតឡើងតែមួយវិនាទីប៉ុណ្ណោះ ប្រសិនបើយើងធ្វេសប្រហែសមិនគោរពច្បាប់។ ទី២៖ត្រូវការពារសុវត្ថិភាពសុខភាពខ្លួនយើងនិងក្រុមគ្រួសារ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ដូចនៅសហរដ្ឋអាមេរិកដែលចំនួនអ្នកឆ្លងកំពុងកើនឡើងយ៉ាងគំហុគ។ នៅកម្ពុជាយើង មកទល់ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៧១នាក់ ព្យាបាលបានជាសះស្បើយ ១៣៦ នាក់ និងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលពេលនេះគឺមាន ៣៥នាក់ (២នាក់ជាមន្ត្រីស្ថាតទូតអាមេរិក)។ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ជាពិសេសនៅពេលដែលពិនិត្យសុខភាពរួចហើយ អនុញ្ញាត្តិអោយរស់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង នឹងសម្រាប់អ្នកដទៃផង។ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារអោយបានល្អ ហើយកុំធ្វេសប្រហែសដោយគិតខ្លីថាមិនអីទេ។ ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត្តិ ធនគារ និងកន្លែងប្តូរប្រាក់តូចធំ ក្លីនិកតូចធំ ក្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជនឬក្រុមគ្រួសារអ្នកជំងឺដើម្បីទប់ស្កាត់ការរិករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រុវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។សូមជូនពរបងប្អូនបានចៀសផុតពីជំងឺឆ្លងរលាកផ្លុវដង្ហើមកូវីដ១៩ ទាំងអស់គ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា