ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីជំនាញបង្កើនការចុះណែនាំដល់អ្នកលក់ប្រេង និងទីតាំងបញ្ចូលហ្គាសឱ្យយល់ដឹងពីការបង្ការ និងទប់ស្កាត់ហានិភ័យ
Mon,20 July 2020 (Time 08:22 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 518នាក់)

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកស្នងការរង, ការិយាល័យបង្ការអគ្គិភ័យ ត្រូវបង្កើនការចុះណែនាំអប់រំជាប្រចាំដល់អ្នកប្រកបមុខរបរដែលងាយរងគ្រោះដូចជាស្ថានីយលក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាស ជាពិសេសទីតាំងដែលងាយរងគ្រោះផ្សេងៗទៀត ហើយទាំងនោះគួរតែមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀម ជួយសង្គ្រោះបឋម ក្នុងករណីដែលមានអគ្គិភ័យកើតឡើងជាយថាហេតុ។

ការណែនាំបែបនេះរបស់ឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការ ចុះអនុវត្តត្រួតពិនិត្យតាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីណែនាំ អប់រំ និងផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដើម្បីរៀបចំប្រែក្លាយ ទីកន្លែងទាំងនោះទៅជាភោជនីយ៍ដ្ឋានចូលរួមសហការគ្នា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ការណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការ បានកើតឡើង ក្រោយមានហេតុការណ៍អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ ដោយបានសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្នុងឱកាសនោះដែរលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ បានចូលរួមមតិយោបល់ ផ្តល់របាយការណ៍ ចាត់វិធានការចុះត្រួតពិនិត្យជាប្រចាំ តាមគ្រប់ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីឱ្យមានភាពច្បាស់កាស់ថា ក្លឹបទាំងនោះបើបើកដំណើរការត្រូវតែកែប្រែទៅជាភោជនីយ៍ដ្ឋាន ដោយគោរពតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ។

ឯកឧត្តមស្នងការ បានផ្តល់មតិណែនាំជាច្រើនដល់បណ្តាអធិការខណ្ឌទាំងអស់ ត្រូវតែរៀបចំកម្លាំងចុះត្រួតពិនិត្យជាប្រចាំតាមគ្រប់ទីតាំក្លឹបកំសាន្ត ខារ៉ាអូខេ ចៀសវាងការលួចបើកដោយផ្ទុយនឹងសេចក្តីណែនាំ ដែលអាចបង្កឱ្យមានការឆ្លងរាលដាលវីរុសកូវីដ១៩។

ចំណែកឯករណីគ្រឿងញៀនវិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា ទោះជាមួយរយៈពេលកន្លងមកនេះការិយាល័យជំនាញ បានស្រាវជ្រាវ និងបង្ក្រាបបានជាចច្រើនករណី និងជាច្រើនទីតាំង ដែលបានលួចលាក់ប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ លោកស្នងការ បានសង្កត់ធ្ងន់លើបញ្ហានេះដល់ការិយាល័យជំនាញ និងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវតាមដានស្រាវជ្រាវរកមុខសញ្ញា និងទីតាំងដែលជួញដូរគ្រឿងទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ។ បន្ថែមពីនេះឯកឧត្តមស្នងការ ក៏បានណែនាំដល់ស្នងការរង និងអធិការទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
555 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3292 នាក់
ខែនេះ :
10129 នាក់
3 ខែនេះ :
31669 នាក់
សរុប :
487534 នាក់