ប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុករំដួល ដឹកនាំក្រុមការងារដាំដើមកូនគ្រញូងក្នុងបរិវេណអនុវិទ្យាល័យសង្កែ
ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ចុះជួយស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃចន្ទ ១៥ រោច ខែ អាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំក្រុមការងារ និងយុវជន ស.ស.យ.ក ស្រុករំដួល នាំយកកូនគ្រញូងចំនួន៣០ដើមទៅដាំក្នុងបរិវេណសាលាអនុវិទ្យាល័យសង្កែ ដែលស្ថិតនៅក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
នៅក្នុងការអញ្ជើញដឹកនាំក្រុមការងារ និងយយុវជននោះដែរ ក្នុងនោះក៏មានលោក សុខ សាភ័ណ្ឌ សមាជិកក្រុមការងារចុះជួយស្រុករំដួលអញ្ជើញចូលរួម និងយុវជនស.ស.យ.ក ស្រុករំដួលចំនួន២៨នាក់ ស្រី២១នាក់ និងសហការជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីចូលរួមដាំកូន ក្រញូងក្នុងបរិវេណសាលាអនុវិទ្យល័យសង្កែ។
ការរៀបចំដាំកូនគ្រញូងនោះដែរ លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារក៏បានឧបត្ថម្ភជាថវិកាចំនួន ៣០០០០០រៀល សម្រាប់ដល់យុវជន ស.ស.យ.ក ដែលបានចូលរួម និងថវិកា៤០០០០០រៀលសម្រាប់ អាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សាលាអនុវិទ្យាល័យ និងបឋមសិក្សាសង្កែ។
បន្ទាប់ពីដាំកូនក្រញូងនោះរួច លោកវេជ្ជបណ្ឌិត រស់ ថុន ក៏បានណែនាំទៅដល់លោកគ្រូ អ្នកគ្រូ យុវជនទាំងអស់ ត្រូវកុំភ្លេចថែរក្សាសុខភាព អនាម័យ លាងដៃ ពាក់ម៉ាសឲ្យបានជាប្រចាំ ដើម្បីកុំអោយឆ្លងមេរោគកូវីដ១៩ ពីព្រោះថាមេរោគឆ្លងកូវី១៩ គឺវាមិនភ្លេចយើងទេ មានតែយើងទេដែលនាំគ្នាភ្លេចវានោះ បើយើងធ្វេសប្រហែស មិនចេះការពារនោះយើងអាចប្រឈោមជាមួយនឹងមេរោគកូវីដ១៩នេះ ។
លោកវេជ្ជបណ្ឌិត រស់ ថុន បានផ្តាំផ្ញើបន្ថែមទៅដល់លោកគ្រូ អ្នកគ្រូ យុវជនទាំងអស់ថា ការដាំដើមកូនគ្រញូងនាថ្ងៃនេះហើយ គឺត្រូវជួយថែរក្សា និងមើលថែផង ដើម្បីជាប្រយោជន៍រួម និងការពារធនធានធម្មជាតិផង៕