ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រសួងការពារជាតិ ត្រៀម​រៀបចំ​តំបន់​ប្រវត្តិសាស្រ្តយោធា
Thu,23 July 2020 (Time 08:53 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 533នាក់)

ភ្នំពេញ ៖ ក្រសួងការពារជាតិ កំពុងត្រៀមរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានៅតាមទីតាំងមួយចំនួនទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានេះ គឺដើម្បីការពារ និងរក្សាឱ្យបាននូវតឹកតាងប្រវត្តិសាស្ត្រទាំងឡាយឱ្យបានឋិតថេរសម្រាប់ទុកឱ្យមនុស្សជំនាន់ក្រោយ បានដឹងឮ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្តីពី «ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកងយោធពល ខេមរភូមិន្ទជាច្រើននាក់ទៀត។

សម្តេចបានបញ្ជាក់ថា «សិក្ខាសាលានេះ គឺជាការរៀបចំឡើងឱ្យមានខ្សែសង្វាក់ រៀបចំឱ្យទៅជារឿងមួយដែលពាក់ព័ន្ធសំខាន់បំផុត គឺវិស័យការពារជាតិផង ការពារបូរណភាពដែនដីផង លើសពីនេះគឺការពារតឹកតាង ទាំងឡាយដែលប្រវត្តិ សាស្ត្របានបន្សល់ទុក គឺឱ្យបានឋិតថេរ»។

សម្តេចពិជ័យសេនា បានថ្លែងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ពិភាក្សា ស្វែងរកទីតាំងភូមិសាស្ត្រ ដែលមានប្រតិបត្តិការទាក់ទងនឹងសមរភូមិនៅ គ្រប់ដំណាក់កាល ដែលអាចកំណត់បានថាជាទីតាំងប្រវត្តិសាស្ត្រយោធា ជាពិសេសឯកសារ រូបថត និងសម្ភារ នានា ដើម្បីចងក្រងរក្សាទុកជាតឹកតាំងប្រវត្តិសាស្ត្រ សម្រាប់យោធិនជំនាន់ ក្រោយសិក្សារៀនសូត្រ។

សម្តេចបន្តថា ដូច្នេះដើម្បីគិតគូរលើរឿងនេះ ក្រសួងការពារជាតិបានធ្វើសិក្ខាសាលា ស្តីពី «ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា» នេះឡើង ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់បានជ្រួតជ្រាបថា តឹកតាងទាំងអស់នេះ គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ប្រវត្តិសាស្ត្រ។ កត្តាទាំងនេះ ហើយតឹកតាងប្រវត្តិសាស្ត្រយោធា គឺអាចឈានមុខគេដើម្បីទុកជាឯកសារជាដើម។

សម្តេច ទៀ បាញ់ បានបន្ថែមថា ទាក់ទិនជាមួយការងាររៀបចំតំបន់ប្រវត្តិសាស្ត្រយោធានេះ គឺក្រុមការងារត្រូវស្រាវជ្រាវពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំៗជាច្រើនដែលមានកើតឡើង ដោយកំណត់ទីតាំងដែលបានបន្សល់ទុក ស្វែងរកសាក្សីមកបញ្ជាក់ប្រវត្តិ និងព័ត៌មានទាក់ទងទៅនឹងទីតាំងនីមួយៗ។ ការកំណត់ទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា គឺកំណត់លើទីតាំងភូមិសាស្ត្រដែលធ្លាប់មានប្រវត្តិទាក់ទងនឹងសមរភូមិនៅគ្រប់ដំណាក់កាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
568 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3305 នាក់
ខែនេះ :
10142 នាក់
3 ខែនេះ :
31682 នាក់
សរុប :
487547 នាក់