ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូខេត្ត មកចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា ខូវ ជីលី ដែលជាបិតាក្មេករបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Sat,25 July 2020 (Time 09:47 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 690នាក់)

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូមកចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ខូវ ជីលី ដែលជាបិតាក្មេករបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកឧកញ៉ា ខូវ ជីលី បានទទួលមរណភាពកាលពីថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០ នាទីព្រឹក ក្នុងជន្មាយុ ៩១វស្សា ដោយជរាពាធ។

មរណភាពរបស់ លោកឧកញ៉ា ខូវ ជីលី គឺជាការបាត់បង់ដ៏ធំធេងនូវបិតាបង្កើត បិតាក្មេក ជីតានិងជីតាទួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះកន្លងមកលោកឧកញ៉ា ខូវ ជីលីតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ ប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំស្ថាប័ននៅក្នុងសង្គម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាល ព្រមទាំងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត និងរដ្ឋបាលខេត្តកណ្តាល បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុត ជាមួយឯកឧត្ដម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧកញ៉ា ខូវ ជីលី សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយឯកឧត្តម និងគណៈប្រតិភូ ក៏បាននាំយកបច្ច័យមកចូលបុណ្យសពចំនួន ៤លានរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
720 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3457 នាក់
ខែនេះ :
10294 នាក់
3 ខែនេះ :
31834 នាក់
សរុប :
487699 នាក់