ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សម្ដេច ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ និងលើកទិសដៅបន្ដរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
Mon,27 July 2020 (Time 10:09 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 540នាក់)

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រូនគរបាលជាតិ និងថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃដាក់ចេញផែនការ អភិវឌ្ឍន៍សមត្ថភាព កងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងស្នូល ក្នុងការអនុវត្តគោល នយោបាយរាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ដាក់ចេញនូវផែនការ អភិវឌ្ឍន៍សមត្ថភាព កងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងសហការ និងជាកម្លាំងស្នូល ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើទំនើបកម្ម ក្នុងរូបភាព២យ៉ាង រួមមាន ៖

ទី១-ការពង្រឹងសមត្ថភាពអង្គភាព បណ្តុះបណ្តាលទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ កងកម្លាំងនគរបាល ឱ្យស្របតាមតម្រូវការ របស់អង្គភាពប្រើប្រាស់កងកម្លាំង បច្ចុប្បន្នភាព នៃសភាពការណ៍សន្តិសុខសង្គម ការកើតឡើងនូវបទល្មើសថ្មីៗ ការរីកចម្រើន នៃបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន គ្រប់ប្រភេទ ។

ទី២-ការបំពាក់សម្ភារឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់ សម្រាប់គាំទ្រដល់កិច្ចសហប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលជាតិ ។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ការធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិ គឺត្រូវផ្ដើមចេញពីការអភិវឌ្ឍ សមត្ថភាពតាមរយៈការបណ្ដុះបណ្ដាល ព្រោះថាក្នុងសម័យ ទំនើបនេះ មន្រ្តីនគរបាល ក្របខណ្ឌថ្មីមិនអាចទៅបំពេញការងារ ដោយមិនបានឆ្លងកាត់ការ បណ្ដុះបណ្ដាលនោះទេ ពោលគឺមានលក្ខណៈខុសគ្នាពីសម័យ កាលក្រោយរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលកាលនោះ មន្រ្តីនគរបាលក្របខណ្ឌថ្មី ពេលជ្រើសរើសរួចអនុញ្ញាត ឲ្យចូលបម្រើការងារតែម្ដង។

សូមជម្រាបថា បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បានដាក់ចេញ និងអនុវត្តដោយជោគជ័យនូវកម្មវិធីកំណែទម្រង់របស់ខ្លួនលើការងារសំខាន់ៗទាក់ទងនឹងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូ និងមន្រ្តី ការអភិវឌ្ឍធនធានរូបវន្ត និងធនធានសិក្សា ការស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល កិច្ចសហការប្រតិបត្តិការអន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា។

ការធ្វើកំណែទម្រង់ខាងលើនេះ គឺដើម្បីឈានទៅសម្រេចបានជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ការកសាងវប្បធម៌គុណភាព និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ស្របតាមតម្រូវការរបស់សង្គមជាតិ ព្រមទាំងធានាបាននូវភាពម្ចាស់ការលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិក្នុងពេលអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
462 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3199 នាក់
ខែនេះ :
10036 នាក់
3 ខែនេះ :
31576 នាក់
សរុប :
487441 នាក់