ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន ផ្តល់ប្រយោជន៍ច្រើន​​ដល់កម្ពុជា
Wed,29 July 2020 (Time 09:10 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 556នាក់)

ភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាសព័ត៌មាន​អំពី​លទ្ធផល​នៃសន្និសីទ​សារព័ត៌មាន​ស្តីពី «លទ្ធផល​បញ្ចប់​នៃកិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន» ចេញផ្សាយដោយ​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២០ ឱ្យដឹងថា កិច្ចព្រមព្រៀងនេះ​បានផ្តល់​ផលប្រយោជន៍​ដល់កម្ពុជាជាច្រើន​ដូចជា៖

-ការបើកច្រកទីផ្សារ​បានធំជាងសម្រាប់​មុខទំនិញ​កសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និង​សិប្បកម្ម និងផលិតផលជាច្រើន​ទៀត ក្នុងករណី​ដែលកម្ពុជា​ផលិតបាន និងមាន​អនាម័យ ព្រមទាំង​ស្តង់ដារ​ត្រឹមត្រូវ។

-មាន​លំហទីផ្សារ​ផ្នែកសេវាកម្ម ដែលអាចនាំចេញ​ក្នុងករណី​មានការបណ្តុះបណ្តាល​ជំនាញ​ត្រឹមត្រូវ។

-រាល់នីតិវិធីទាក់ទងនឹងវិធាន​ដើមកំណើតទំនិញ គយ​ និងសម្រួល​ពាណិជ្ជកម្ម​អនាម័យ និងភូតគាមអនាម័យ និងរបាំង​បច្ចេកទេស​លើការធ្វើពាណិជ្ជកម្ម ត្រូវបាន​កំណត់ច្បាស់លាស់ និង​ធ្វើ​សាមញ្ញនីយកម្ម ដើម្បីងាយស្រួល​អនុវត្ត និង​សម្រួល​ដល់ការធ្វើពាណិជ្ជកម្ម។

-បរិយាកាស​វិនិយោគ និងនយោបាយ​ទាក់ទាញ​វិនិយោគ​ទុនពីបរទេស ត្រូវបានរៀបចំ និង​បង្កើត​ឡើង។

-កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច និងបច្ចេកទេស តាមវិស័យ​នានា​ត្រូវបានកំណត់​ដើម្បី​ជួយ​ដល់​កម្ពុជា ក្នុងការកសាង​ធនធានមនុស្ស ពង្រឹង​សមត្ថភាព​ស្ថាប័ន កសាង​សមត្ថភាព​ផលិត និង​ផ្គត់ផ្គង់​របស់​វិស័យ​ឯកជន។

-ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែកទន់ និងរឹង​សម្រាប់ជួយ​ដល់​វិស័យ​ពាណិជ្ជកម្ម នឹងត្រូវបានកសាង​ និង​រៀបចំ​ជាបណ្តើរៗ។

-បាន​រៀបចំ​រចនាសម្ព័ន្ធ យន្តការ និង​វិធាននានា​សម្រាប់​គូភាគី​ពិភាក្សា​លើការអនុវត្ត​កិច្ចព្រមព្រៀង។

-រាល់​វិវាទ និងការបកស្រាយ​ដែលមិនចុះសម្រុងគ្នា អាច​លើកយកទៅពិភាក្សា​ និងដោះស្រាយ​នូវយន្តការ និងតាមនីតិវិធីអន្តរជាតិ ដែលភាគី​ទាំងពីរ​ឯកភាព ដោយ​ឈរលើផលប្រយោជន៍​ជាតិ។

ប្រភពដដែល​បន្តថា តាមការសិក្សា​ និងវិភាគ​លើ​ទំហំ​ទីផ្សារ​ផ្នែកទំនិញ​ដែលបាន​បើកឃើញ​ថា កម្ពុជា​នឹង​មានកំណើន​នាំចេញ​ទំនិញ​ទៅប្រទេសចិន ប្រមាណជា ២៥% ក្នុងមួយឆ្នាំៗ ឬមានកំណើន​ធំជាងនេះ ក្នុងករណី​មានការរៀបចំ​គោលនយោបាយ​ផលិតកម្ម វិនិយោគ ដឹកជញ្ជូន សារពើពន្ធ និងកិច្ចសម្រួល​ពាណិជ្ជកម្ម ឱ្យបានកាន់តែប្រសើរជាងមុន៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
600 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3337 នាក់
ខែនេះ :
10174 នាក់
3 ខែនេះ :
31714 នាក់
សរុប :
487579 នាក់