ដោយមានកិច្ចសហការរវាងរដ្ឋបាលខេត្តកណ្តាល ជាមួយទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០។ មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើន នៃការធ្វើកំណែទម្រង់ក្នុងគោលដៅដើម្បី កំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាព សំដៅសម្រេចអោយបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។ ឯកឧត្តមបន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលខេត្ត ក្រុង ស្រុក អោយកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងកំណែទម្រង់ និងការផ្ទេរមុខងារ របស់ថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ និងលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ឯកឧត្តម បានកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅដល់គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលមកចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ដ៏មានសារះសំខាន់នេះ។ឯកឧត្តម បានវាយតំលៃខ្ពស់ចំពោះទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំអោយមានវគ្គ ស្តីពីការគ្រប់គ្រងបុគ្គលិកនេះឡើង។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថាវគ្គបណ្តុះបណ្តាលនេះនឹងទទួុលបាននូវលទ្ធផលល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ សហការគ្នាអោយបានរលូន និងសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍តាមរយះវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកតៅអនុវត្តនៅរដ្ឋបាលរៀងៗខ្លួុនអោយកាន់តែមានប្រសិទ្ធភាពថែមទៀត។
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា