បិទវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជំនាន់ទី៤
ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ(ជំនាន់ទី៤)ចាត់ទុកជាមគ្គុទ្ទេសបង្ហាញផ្លូវដល់មន្ត្រីរាជការក្នុងការផ្លាស់ប្តូរអកប្បកិរិយាផ្នត់គំនិតនិងឥរិយាបថក្នុងការបំពេញការងារ ដោយយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង។ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ អ្នកទទួលខុសត្រូវ និងជាអ្នកគ្រប់គ្រងប្រកបដោយវិជ្ជាជីវ:គុណភាពប្រសិទ្ធភាពនិងសីលធម៌ខ្ពស់ ។
ដោយឈរលើទស្សនៈ«ការសម្រេចជាសមូហភាពតែបុគ្គលទទួលខុសត្រូវ»នេះជាការលើកឡើងរបស់លោកទិនពន្លករដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីពី“ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ”(ជំនាន់ទី៤)។កាលពីរសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០នៅទីស្តីក្រសួងបរិស្ថានបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះចំណាយពេល១៤ថ្ងៃរួចមក។
ក្នុងគោលបំណងកសាងនិងពង្រឹងសមត្ថភាពមន្ត្រីរាជការវ័យក្មេងរបស់ក្រសួងឱ្យមានមូលដ្ឋានគ្រឹះចំណេះដឹងនិងចំណេះធ្វើលើការងារស្នូលរបស់ក្រសួងបរិស្ថានដើម្បីរួមចំណែកអនុវត្តការងាររបស់ក្រសួងនិងអភិវឌ្ឍប្រទេសជាតិឱ្យទទួលបានប្រសិទ្ធភាពខ្ពស់និងដើម្បីឆ្លើយតបនឹងការកែទម្រង់លើវិស័យកសាងនិងអភិវឌ្ឍធនធានមនុស្ស។
វគ្គបណ្ដុះបណ្ដាលនេះមានប្រធានបទចម្បងចំនួន៨និងប្រធានបទរងចំនួន៣៣ រួមមាន៖ រចនាសម្ព័ន្ធនិងការរៀបចំប្រព្រឹត្តទៅគោលនយោបាយផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថានការងារវិមជ្ឈការនិងវិសហមជ្ឈការការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថានការងារកិច្ចគាំពារបរិស្ថានការងារអភិវឌ្ឍដោយចីរភាពការងារ។
ចំណេះដឹងនិងព័ត៌មានបរិស្ថានការងារសហគមន៍តំបន់ការពារធម្មជាតិការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិការរៀបចំផែនការថវិកាលទ្ធកម្មសវនកម្មផ្ទៃក្នុងអធិការកិច្ចទូទៅបណ្ដុះស្មារតីគោលជំហរដើម្បីក្លាយជាមន្ត្រីល្អ និងភាពជាអ្នក ដឹកនាំ។
មន្ត្រីរាជការចំនួន៧៣រូប ក្នុងនោះមកពីទីស្ដីការក្រសួងចំនួន៤៧រូប និងមន្ទីរបរិស្ថានរាជធានី ខេត្ត ចំនួន ២៦រូប ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ និងបានបញ្ចប់ការសិក្សាដោយជោគជ័យ ទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាទាំងអស់គ្នា៕