ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលខេត្តមណ្ឌលគិរី ទទួលជួបសំដែងការគួរសម ពីសំណាក់ឯកអគ្គរដ្ឋទូតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា
Sat,04 July 2020 (Time 08:46 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 600នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានទទួលជួបសំដែងការគួរសមពីសំណាក់ ឯកឧត្តម អេមហ្វី ឃីនដាវន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត នាយករដ្ឋបាល និងមន្រ្តី រួមទាំងគណៈប្រតិភូជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានសម្តែងនូវបដិសណ្ឋារកិច្ច និងគារវកិច្ចស្វាគមន៍ប្រកបដោយមនោសញ្ចេតនាគោរព ស្រលាញ់ រាប់អាន យ៉ាងជ្រាលជ្រៅ និងកក់ក្តៅបំផុតចំពោះវត្តមាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹក និងមានតម្លៃក្នុងកិច្ចការងារ អញ្ជើញចុះបំពេញបេសកម្មការងារនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើទស្សនកិច្ច និងសិក្សាស្វែងយល់អំពីស្ថានភាពទូទៅរបស់ខេត្តមណ្ឌលគិរី។

ឯកឧត្តម បានជម្រាបជូនអំពីសក្តានុពលសំខាន់ៗ របស់ខេត្ត ទី១. វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម បច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគលើវិស័យកសិ-ឧស្សាកម្មចំនួន ២៥ក្រុមហ៊ុន។ ទី២. វិស័យអេកូទេសចរណ៍ នៅទូទាំងខេត្ត មានតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍អាចទៅដល់ចំនួន ៣៦កន្លែង។ ទី៣. វិស័យគមនាគមន៍ មានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្នុងក្រុង ផ្លូវលំជនបទ និងផ្លូវទៅកាន់ព្រំដែន ដែលបានបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកទំនិញកសិផលទៅកាន់ទីផ្សារ និងដោះដូរនៅតំបន់ព្រំដែន។ ទី៤. វិស័យរ៉ែ និងថាមពល បច្ចុប្បន្ននេះ មានក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមានចំនួន ២ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាជំរករ៉ែចំនួន ១០ក្រុមហ៊ុន ស្មើនឹង១១អាជ្ញាប័ណ្ណ ហើយខេត្តក៏មានទីតាំងសំខាន់ៗជាច្រើនដែលអាចបង្កើតស្ថានីយវារីអគ្គិសនីបានផងដែរ។

ឯកឧត្តម អេមហ្វី ឃីនដាវន់ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការស្វាគមន៍ពីសំណាក់ឯកឧត្តម អភិបាលខេត្ត និងសហការី ក្នុងការជួបសំណេះសំណាល សម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពទាំងអស់ ដែលបានខិតខំកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តម បញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងគោលបំណង ដើម្បីពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀត នូវចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ និងភាពជាអ្នកជិតខាងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នាឱកាសនោះ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
421 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3158 នាក់
ខែនេះ :
9995 នាក់
3 ខែនេះ :
31535 នាក់
សរុប :
487400 នាក់