ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
វត្តចំនួន៣៥ ក្នុងខេត្តរតនគិរីត្រូវបានឯកឧត្តម ជៀង អំ ដង្ហែទៀនព្រះវស្សា និងទេយ្យទានមួយចំនួនធំ ទៅប្រគេនដល់ព្រះភិក្ខុសង្
Mon,06 July 2020 (Time 09:21 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 573នាក់)

ខេត្តរតនគិរី ៖ ប្រវត្តិបុណ្យចូលព្រះវស្សា ឬដង្ហែទានវស្សាមានកំណើតពីសម័យពុទ្ធកាលមកម្ល៉េះ ដោយ បានចែងនៅក្នុងវិន័យបិដក ភាគ៧។ ពិធីបុណ្យនេះមានប្រវត្តិនៅគ្រាដែលព្រះពុទ្ធ និងភិក្ខុទាំង១២៥០ អង្គប្ដូរពីចម្ការត្នោតមកគង់នៅក្នុងព្រៃឫស្សីទាប ក្រុងរាជគ្រឹស្ត គឺជារដូវវស្សាដែលធ្វើឲ្យពិបាកដល់ការ កសាងវត្តថ្មី និងការនិមន្តបិណ្ឌបាត្រ។ ដែលការនិមន្តបិណ្ឌបាត្រនេះត្រូវនិមន្តជាន់ផលដំណាំប្រជាកសិករ ដូច្នេះរដូវវស្សា គឺកំណត់មិនឲ្យព្រះសង្ឃចេញក្រៅវត្តបានទេ។

ពិធីបុណ្យនេះត្រូវបាត់បង់ទាំងស្រុងនារបបប្រល័យពូជសាសចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ដែលប្រជាជនយើងសេសសល់ពីស្លាប់ក្រោយរបបនេះ នាំគ្នាហៅថា (សម័យប៉ុលពត)។ ក៏ប៉ុន្តែក្រោយថ្ងៃរំដោះ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ពិធីបុណ្យនេះ ត្រូវបានរំលឹកឡើងវិញរហូតដល់ធំធាត់ដូចសព្វថ្ងៃនេះ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

ដោយឡែក ទៀនវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំត្រូវបាន ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី រួមនិង ឯកឧត្តមណាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី, ឯកឧត្តមលោកជំទាវ ជាមាជិកក្រុមប្រឹក្សាប្រឹក្សាខេត្ត អភិបាលរងខេត្ត,លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធសាសនិកជនជាច្រើននាក់ទៀត ក៏បានអញ្ជើញចូលរួមប្រារព្ធឡើងនៅវត្តសីម៉ាសុវណ្ណគិរី ស្ថិតក្នុងស្រុកអូរយ៉ាដាវ នាព្រឹកថ្ងៃ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដោយនាំយកសម្ភារៈបរិក្ខារ ប្រកេនព្រះសង្ឃទាំង៣៥វត្ត ក្នុង១វត្តៗ ទទួលបាន ទៀនវស្សា១គូរ,អង្ករ២បេ,ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, អំបិល២បេតូច, មី៥កេស និងបច្ច័យ៣០ម៉ឺនរៀល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ជៀង អំ ក៏បានសម្តែងនូវការគោរព និងជឿជាក់ក្នុងនាម ជាពុទ្ឋសាសនិក និងបានបញ្ចាក់ថា ចូលវស្សាឆ្នាំនេះ គឺស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ជាហេតុធ្វើអោយប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំ រៀបចំប្រារព្ឋពិធីបុណ្យផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់សាសនានោះទេ។ ហើយជំងឺដ៏កាចសាហាវនេះនៅតែបន្តយាយីដល់សេដ្ឋកិច្ចជាតិ,សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសុខភាពសាធារណៈ បើទោះបីជំងឺនេះមានការថមថយក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវបន្តការប្រុងប្រយ័ត្ន ការពារទប់ស្កាត់តាមរយៈការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីកុំឲ្យរលកទី២ នៃការផ្ទុះជំងឺនេះសាជាថ្មី។

គួរបញ្ជាក់ថា បុណ្យចូលព្រះវស្សាជាពិធីបុណ្យរបស់ពុទ្ធសាសនិកជនប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មាន រយៈពាល៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ បុណ្យចូលព្រះវស្សាជា បុណ្យធំមួយ នៃព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសមណេបានរៀនធម៌វិន័យយ៉ាងភ្ជាប់ភ្ជួនតាមពុទ្ធឱវាទ នៃព្រះបរមគ្រូ។ ចំណែកពុទ្ធបរិស័ទវិញ នឹងទទួលបានអានិសង្ឃផល បុណ្យច្រើន បន្ទាប់ពីបានចូលរួមបរិច្ចាគបច្ច័យទេយ្យទាន និងឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លាក្នុងអំឡុង នៃពិធីបុណ្យនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
610 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3347 នាក់
ខែនេះ :
10184 នាក់
3 ខែនេះ :
31724 នាក់
សរុប :
487589 នាក់