អាមេរិក ៖ មន្ត្រីសុខាភិបាលអាមេរិកលោក Anthony Fauci បាននិយាយកាលពីថ្ងៃច័ន្ទទី៦ខែកក្កដាថា ស្ថានភាពបច្ចុប្បន្ននៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក គឺពិតជាមិនល្អទេ ហើយជាស្ថានភាពធ្ងន់ធ្ងរដែលយើងត្រូវដោះស្រាយជាបន្ទាន់។ នេះបើយោងតាមប្រភពពី CNA។សហរដ្ឋអាមេរិកនៅតែកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកដដែល ដោយមិនទាន់អាចធ្វើឱ្យករណីឆ្លងធ្លាក់ចុះ តាមការរំពឹងទុកនោះទេ… វាគឺជាស្ថានភាពធ្ងន់ធ្ងរបំផុត ដែលយើងត្រូវតែដោះស្រាយជាបន្ទាន់។ នេះបើយោងតាមលើកឡើងរបស់លោក Anthony Fauci ជានាយកវិទ្យាស្ថានអាលែកហ្ស៊ី និងជំងឺឆ្លងអាមេរិក នៅក្នុងបទសម្ភាសន៍ តាមប្រព័ន្ធអនឡាញនៅថ្ងៃចន្ទសប្ដាហ៍នេះ។លោក Anthony Fauci និយាយថា ស្ថានភាពនេះវាផ្ទុយទាំងស្រុងទៅនឹងការលើកឡើង របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលថា ករណីឆ្លង COVID-19 ប្រមាណ ៩៩ភាគរយ លែងមានការគំរាមកំហែង។គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកមានករណីអ្នកឆ្លង COVID-19 សរុប ៣.០៤លាននាក់ ក្នុងនោះស្លាប់ ១៣២,៩៧៩នាក់ និងជាសះស្បើយ ១.៣លាននាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា