ភ្នំពេញ៖តាមតួរលេខជាផ្លូវការពីមន្ត្រីទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០នេះថាទេសចរអន្តរជាតិមកកម្ពុជាក្នុងសម័យកូវីដ១៩នេះគឺបានតែជាង១លាននាក់ប៉ុណ្ណោះ។ថយចុះជាង៥៩ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំទៅមិញ។លោកតុបសុភ័ក្រអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអ្នកនាំពាក្យបានឱ្យដឹងថាទោះបីជាយើងនៅតែបើកចំហរជើងមេឃបើកឱ្យភ្ញៀវអន្តរជាតិមកលេងកម្ពុជាយ៉ាងណាក៏ដោយក៏គ្មានសញ្ញាណាមួយមានភ្ញៀវបរទេសមកដែរ។អ្វីដែលជាសញ្ញាថាគេអត់មកគឺដោយសារយើងបានចងល័ក្ខណជាប់ទៅលើបញ្ហាកូវីដ១៩ដោយឱ្យគេមក។តែតម្រូវឱ្យគេយកលុយមកដំកល់ទុកក្នុងធនាគាររាប់ពាន់ដុល្លារសម្រាប់ព្យាបាលជំងឺកូវីដ១៩ពេលកើតជំងឺនេះជាយថាហេត្។ត្រូវចូលតាមដានជំងឺនេះ១៤ថ្ងៃថែមទៀត។នេះជាឧបសគ្គធំដែលគេមិនមកបើជើងមេឃបើកចំហរធំយ៉ាងណាក៏ដោយ។ក៏ប៉ុន្តែមន្ត្រីរូបនេះបានបង្ហើបប្រាប់ថាក្រសួងកំពុងតែរិៈរកវិធីផ្សេងទៀតដើម្បីដោះស្រាយឱ្យភ្ញៀវអន្តរជាតិមកកម្ពុជាបានក្នុងកំរឹតធូស្រាលជាងល័ក្ខណនេះ។អ្នកនាំពាក្យរូបនេះបានលើកឡើងថាយើងកំពុងរកច្រកមួយទាក់ទងទ្វេរភាគីឫត្រីភាគីរវាងប្រទេសណាមួយដើម្បីឱ្យប្រជាជនគេមកលេងកម្ពុជាហើយប្រជាជនកម្ពុជាអាចទៅលេងប្រទេសនោះបានវិញក្នុងកំរឹតមិនតឹងតែងឫរឹតត្បឹតទៅវិញទៅមក។បញ្ហានេះក្រសួងកំពុងសិក្សានិងពិចារណាដោះស្រាយក្នុងពេលឆាប់ៗនេះ។ក៏ប៉ុន្តែមន្ត្រីរូបនេះបានសរសើរដល់ទេសចរក្នងស្រុកនិងជនបរទេសដែលបានរស់នៅកម្ពុជាមានសកម្មភាពបានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាជាច្រើនជួយលើកស្ទួយជីវភាពសហគមន៍ទេសចរណ៍បានមួយកម្រិតផងដែរ។ទោះជាយ៉ាងណាការធ្លាក់ចុះវិស័យទេសចរណ៍និងឱនភាពសេដ្ឋកិច្ចដែលបណ្តាលមកពីវិបត្តិកូវីដនេះមិនមែនមានតែកម្ពុជាជាអត្តនោម័តនោះទេ។វាជាសត្យានុម័តលើសកលលោកទាំងមូលគ្មានប្រទេសណាថាមិនរងផលប៉ះពាល់នោះទេ។ពិសេសផ្នែកឯកជនក្នុងវិស័យនេះបានបាត់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា