ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ពេទ្យខេត្តព្រះសីហនុបដិសេធ​នៃ​ការផ្ទុះ​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច
Thu,09 July 2020 (Time 12:38 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 815នាក់)

ខេត្ត​ព្រះសីហនុ​៖​មាន​សេចក្តីរាយការណ៍​ពី​មូលដ្ឋាន​ថា​មាន​កុមារ​និង​មនុស្ស​ចាស់​មួយចំនួន​កើត​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​នៅក្នុង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

​លោកស្រី​លឹម​សា​មាន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍​នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ថា​ករណីនេះ​មាន​មែន​។​ប៉ុន្តែ​មិនមែនជា​ករណី​ផ្ទុះ​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​ក្នុង​សហគមន៍​ទេ​ហើយ​រាល់​សេចក្តីរាយការណ៍​ថា​ជាការ​ផ្ទុះ​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​ក្នុង​សហគមន៍​ក្នុងនាម​មន្ទីរ​សុខាភិបាល​ខេត្ត​លោកស្រី​សូម​បដិសេធ​។


បើតាម​លោកស្រី​ប្រធាន​មន្ទីរ​បញ្ជាក់ថា​បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​គិត​ត្រឹម​ថ្ងៃទី​៩​ខែកក្កដា​នេះ​មាន​អ្នក​កំពុង​កើត​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​ទាំង​មនុស្ស​ចាស់​និង​កូនក្មេង​ប្រមាណ​ជិត​២០​នាក់​។​ចំណែក​អ្នក​កើត​ជំងឺ​នេះ​មួយចំនួន​បានជា​សះស្បើយ​វិញ​ហើយ​។​

សេចក្តីរាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន​ថ្លែងថា​ករណី​ក្មេងៗ​ឬ​មនុស្ស​ចាស់​កើត​ជំងឺ​កញ្ជ្រឹល​និង​ជំងឺ​ស្អូច​នេះ​ពលរដ្ឋ​ភាគច្រើន​មិនបាន​ទៅ​មន្ទីរពេទ្យ​ដើម្បីឱ្យ​គ្រូពេទ្យ​ព្យាបាល​ទេ​។​គឺ​រក្សាទុក​អ្នកជំងឺ​នៅក្នុង​ផ្ទះ ប្រើការ​ព្យាបាល​តាមបែប​បូរាណ ។

​ករណី​ព្យាបាល​បែប​បុរាណ​នេះ​លោកស្រី​លឹម​សា​មាន​ពន្យល់ថា​ជា​ប្រការ​មិនល្អ​មួយរយ​ភាគរយ​នោះទេ​។​ក្នុងនោះ​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​បញ្ជាក់ថា​ពល​រដ្ឋ​គប្បី​នាំ​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ទទួលបាន​ការព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​។

​សូមបញ្ជាក់ថា​នៅ​រដូវភ្លៀង​ធ្លាក់​នេះ​ក្រោយ​ទទួលបាន​របាយការណ៍​ពី​បញ្ហា​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​នៅតាម​មូលដ្ឋាន​មួយចំនួន​ក្នុង​ខេត្ត​មន្ត្រី​ជំនាញ​ផ្នែក​ជំងឺឆ្លង​ក្រសួងសុខាភិបាល​សហកា​រ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​នៅតាម​ភូមិ​ឃុំ​និង​មណ្ឌល​សុខភាព​។​ជាមួយនិង​ការវាយតម្លៃ​ថា​នេះ​មិនមែនជា​ករណី​ផ្ទុះ​ជំងឺ​ក្នុង​សហគមន៍​ឡើយ​។​

​បញ្ហា​នៅត្រង់ថា​ពលរដ្ឋ​ភាគច្រើន​មិនបាន​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ដោយ​រក្សាទុក​អ្នកជំងឺ​នៅក្នុង​ផ្ទះ​ទើប​មិនមាន​តួលេខ​អ្នកជំងឺ​ច្បាស់លាស់​កើត​ទៅជា​ពាក្យ​ថា​ជា​ករណី​ផ្ទុះ​ជំងឺ​កញ្ជ្រឹល​ឬ​ស្អូច​ក្នុង​មូលដ្ឋាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
695 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3432 នាក់
ខែនេះ :
10269 នាក់
3 ខែនេះ :
31809 នាក់
សរុប :
487674 នាក់