ចំនួនអ្នកឆ្លងកូវីដ៩លើពិភពលោកកើនដល់ជាង១២លាននាក់ស្លាប់ជាង៥៥ម៉ឺននាក់
អន្តរជាតិ៖គិតត្រឹមម៉ោង៧ព្រឹកថ្ងៃព្រហស្បតិ៍ទី៩ខែកក្កដាឆ្នាំ២០២០នេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់១២.១៥៥.០៩២នាក់ហើយ។ក្នុងនោះអ្នកស្លាប់មានចំនួន៥៥១.១៦៧នាក់ និងជាសះស្បើយឡើងវិញ ៧.០២៤.៧៦៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេ។
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣.១៥៨.៥២៦នាក់ ស្លាប់ចំនួន ១៣៤.៨៤១នាក់ និងជាសះស្បើយចំនួន ១.៣៩២.១៩៤នាក់។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៧៦៩.០៥២នាក់ ស្លាប់ ២១.១៤៤នាក់ និងជាសះស្បើយ ៤៧៦.៥៥៤នាក់៕