ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រុមបាតុករ​នៅ​ថៃ​អាច​នឹង​ប្រ​ឈ​មុខ​ដាក់គ្នា​រវាង​ក្រុមគាំទ្រ ​និង​ក្រុមប្រឆាំង​
Tue,11 August 2020 (Time 08:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 573នាក់)

បាងកក ៖ ករណី​បាតុកម្ម​នៅ​ប្រទេស​ថៃ​កាន់តែ​ឡើងក​ម្តៅ ខណដែល​ក្រុម​អ្នកគាំទ្រ​រាជរដ្ឋាភិបាល ប្រា​យុទ្ធ ក៏បាន​ប្រមូល​ប្តុំ​មនុស្ស​រាប់រយ​នាក់​និង​បាន​ជួបជុំគ្នា​នៅមុខ​សភា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ទន្ទឹម​នោះ​ក្រុមមនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​សកល​វិទ្យាល័យ​ធម្ម​សាត នៅ​ជាយក្រុង​បាងកក ដែលជា​បាតុកម្ម​និស្សិត​ធំ​បំផុត​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ​ផងដែរ​។​

​លោក ស៊ូ​មេ​ត ត្រា​គុល​វូ​ន​នូ អតីត​សកម្មជន​ជាតិនិយម បានប្រកាស​បង្កើត​ក្រុមគាំទ្រ​រដ្ឋាភិបាល​មួយ​ឈ្មោះថា មជ្ឈមណ្ឌល​នៃ​ក្រុមនិស្សិត​ការពារ​ស្ថាប័ន​ជាតិ (CVPI)។ ទន្ទឹម​នោះ​ក្រុមគាំទ្រ​រាជរដ្ឋាភិបាល​ក៏បាន​ហៅ​ក្រុម​អ្នកប្រឆាំង​ថា បាននិងកំពុង​ញុះញង់​ក្មេងៗ​ឲ្យ​ចេញមក​វាយប្រហារ​យោធា រដ្ឋាភិបាល​និង​និយាយ​ប៉ះពាល់​របបរាជានិយម​ថែមទៀត ខណដែល​ទង្វើ​បែបនេះ​អាច​នាំ​ដល់​អំពី​ហិង្សា​និង​ការបំផ្លាញ​ប្រព័ន្ធ​អភិបាលកិច្ច​និង​វប្បធម៌​របស់​ប្រទេស​យើង​។​

​តាម​លោក ស៊ូ ម៉េ​ត​ត្រា​គុល​វូ​ន​នូ បាន​បន្ត​អះអាងថា យើង​បង្កើត​ក្រុម​នេះ​ឡើង ( ក្រុមគាំទ្រ ) ដើម្បី​រំលឹក​ដល់​ពួក​យុវជន ឪពុកម្តាយ​និង​គ្រូបង្រៀន រួមទាំង​មន្ត្រីរាជការ​អំពី​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​ឲ្យ​ចេញពី​ក្រុមមនុស្ស​ប្រភេទ​នេះ។​

​ប៉ុន្តែ​លោក និក ស្ថា​ណាវី​ត សកម្មជន​និស្សិត​មកពី​សកល​វិទ្យាល័យ មហា​សា​រ៉ា​ខាម ភាគី​ខាង​បាតុករ​ប្រឆាំង​បាន​ប្រាប់​ទៅកាន់​ហ្វូងមនុស្ស​ថា «​ពួកគេ (ក្រុម​អ្នកគាំទ្រ) រៀបចំ​ធ្វើបាតុកម្ម​ប្រឆាំង​បក​ដើម្បី​បង្កើត​ស្ថានភាព​មួយ​ដែល​អាច​នាំ​ដល់​រដ្ឋប្រហារ​មួយទៀត។ លោក​ថា យើង​មិន​ចង់បាន​ស្ថានភាព​បែបនេះ​ទេ ហើយនឹង​ប្រឆាំង​វា​»​។​

​សូមបញ្ជាក់ថា បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​កាន់​តែមាន​សន្ទុះ​កើនឡើង​ខាង​នយោបាយ ដោយ​បាតុករ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​និង​បោះឆ្នោត​ឡើងវិញ​។ ​ពួកគេ​មាន​ម្តងម្កាល​បាន​និយាយ​ប៉ះពាល់​របបរាជានិយម ដែលជា​ប្រធានបទ​រសើប​បំផុត​និង​ត្រូវ​ហាមឃាត់​នៅ​ថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
683 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3420 នាក់
ខែនេះ :
10257 នាក់
3 ខែនេះ :
31797 នាក់
សរុប :
487662 នាក់