ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សប្តាហ៍ទី១ ខែសីហានេះ នគរបាល​ស្ទូច​យានយន្ត​ឈប់​-​ចតល្មើស​សញ្ញា​ចរាចរណ៍ចំនួន​៨១៤​គ្រឿង​
Tue,11 August 2020 (Time 09:04 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 571នាក់)

ភ្នំពេញ ៖ រយៈពេល​០១​សប្តាហ៍​ចុងក្រោយ ក្នុងខែសីហា​នេះ ​នគរបាល​រាជធានី​ភ្នំពេញ អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បន្ត​ចុះ​អនុវត្ត​រឹតបន្តឹង​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក៏បាន​ស្ទូច​យានយន្ត​ឈប់​-​ចត គ្មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​និង​បើកបរ​បញ្ច្រាសទិស​ល្មើស និង​សញ្ញា​ចរាចរណ៍​ហាមឃាត់​ខុសច្បាប់​សរុប​៨១៤​គ្រឿង​ដើម្បី​យកមក​អប់រំ​និង​ផាកពិន័យ តាមច្បាប់។​

​ការចុះអនុវត្ត​រឹតបន្តឹង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវគេ​មើលឃើញថា ដើម្បី​បង្កើន​ការលើកកម្ពស់​ឱ្យមាន​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ប្រសើរឡើង ។ ជាពិសេស​ចូលរួម​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កដោយ​យានយន្ត​មួយចំនួន​ឈប់​-​ចត គ្មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ ។​

​ជាក់ស្តែង នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ក៏បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​វិថី និង​ទីប្រជុំ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​នៅ​ចំណុច​ផ្លូវ​លេខ​១៥០​ខណ្ឌទួលគោក ចុះ​រៀបចំ​និង​ណែនាំ​អ្នកបើករថយន្ត​តាក់ស៊ី​ដែល​ឈប់​-​ចត​ហៅភ្ញៀវ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ខាងមុខ​ផ្សារ​ដើម​គរ ។ ខណ្ឌ​បឹង​កេងកង ៖ ចុះ​អប់រំ​ណែនាំ​និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​ផ្លូវ​ម៉ុង ប្ញ​ទ្ធី ។ ខណ្ឌ​សែន​សុខ ៖ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​មហាវិថី​កម្ពុជា​ក្រោម​កែង និង​ផ្លូវ​លេខ​២៣៣ ហើយ​នៅពេលនោះ​ក៏បាន​ស្ទូច​រថយន្ត​មួយចំនួន​ដែល​ឈប់​-​ចត តាមផ្លូវ​សាធារណៈ​ល្មើស​និង​សញ្ញា​ចរាចរណ៍​ហាមឃាត់​ខុសច្បាប់ យកមក​អប់រំ និង​ផាកពិន័យ​តាមច្បាប់​ផងដែរ​។​

​លោក​វរសេនីយ៍ត្រី អេ​ម សម្បត្តិ​បូរ៉ា​មី នាយផ្នែក​គោលដៅ​នៃ​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ឱ្យដឹងថា អនុវត្តតាម​ផែនការ​ដឹកនាំ​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែម គ​ន្ធា ស្នងការរង​ទទួល​ផែន​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ​គឺ​មន្ត្រីនគរបាល​នៃ​ការិយាល័យ​សណ្តាប់ធ្នាប់​ស​ហ​ការ​ជាមួយ​នគរបាល​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ បន្ត​ចុះ​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ជាប្រចាំ​។​ ក្នុងនោះ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង​ចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​តាម​មុខផ្ទះ មុខ​ហាង និង​ទីតាំង​បើក​អាជីវកម្ម​ផ្សេងទៀត​ឱ្យមាន​របៀបរៀបរយ​ល្អ​ក្នុងករណី​ដែលមាន​ការអប់រំ​មិន​រាងចាល​ត្រូវអនុវត្ត​តាមច្បាប់ ។ មិនតែប៉ុណ្ណោះ​នគរបាល​សណ្តាប់ធ្នាប់​នៅតែ​បន្ត​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​យានយន្ត​ដែល​ឈប់​-​ចត ល្មើស​សញ្ញា និង​គំនូសចរាចរ​ណ៍ស​ហាម​ឃាត់​ខុសច្បាប់ ដោយ​ស្ទូច​រថ​យានយន្ត​ល្មើស​មក​ស្ន​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ពិន័យ​តាមច្បាប់ ។​

ជាមួយគ្នានេះ ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវមាន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចូលរួម​លើកកម្ពស់​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ម៉ឺងម៉ាត់​ដើម្បី​នាំមក​នូវ​សណ្តាប់ធ្នាប់ សុវត្ថិ​ភាពល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
678 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3415 នាក់
ខែនេះ :
10252 នាក់
3 ខែនេះ :
31792 នាក់
សរុប :
487657 នាក់