ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានលើកទឹកចិត្តឲ្យវិនិយោគិននានាមកបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្តកណ្តាលឲ្យកាន់តែច្រើន ពីព្រោះខេត្តកណ្តាលគឺជាខេត្តមួយជាប់រាជធានីភ្នំពេញកំពុងតែមានការអភិវឌ្ឍ មានវិសាលភាពផ្ទៃដីធំទូលាយ មានផ្លូវជាតិសំខាន់ៗជាច្រើនដែលឆ្លងកាត់ខេត្តកណ្ដាល ជាពិសេសខេត្តកណ្ដាលគឺ មានសក្កានពលធនធានធម្មជាតិជាច្រើន ដែលបំរើឲ្យវិស័យកសិកម្ម វិស័យទេសចរណ៍ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលកត្តាទាំងនេះហើយដែលធ្វើឲ្យអ្នកវិនិយោគទុនទាំងអស់កាន់តែមានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ី។ឯកឧត្តមអភិបាល ខេត្តកណ្តាល ថ្លែងនូវការលើកទឹកចិត្ត ដូច្នេះក្នុងឱកាសដែលឯកឧត្តម និងមន្ត្រីពាក់ព័ន្ធអនុញ្ញាតឲ្យលោក ឌិន សុមេធារិទ្ធិ ស្ថាបនិករមណីយដ្ឋានភូមិផ្កាត្រកួន និងសហការីចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងសុំការគាំទ្រនូវផែនការ វិនិយោគវិស័យទេសចរណ៍របស់ខ្លួនដែលបោះទីតាំង ក្នុងភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្តាល ដែលជំនួបនេះបានធ្វើឡើងនៅសាលាខេត្ត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ក្នុងកិច្ចជួបពិភាក្សានេះ ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគ លើវិស័យទេសចរណ៍ រមណីយដ្ឋានធម្មជាតិបែបនេះ គឺមិនគ្រាន់តែបានបង្កើតបានការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះ ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវការទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកលំហែកំសាន្ត ជាច្រើនទៀតផង។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យម្ចាស់រមណីយដ្ឋាន ត្រូវយកចិត្តទុកដាក់ គិតគូរជាចំបងបញ្ហាអនាមយ័បរិស្ថាន សេវាកម្មបំរើ និងបញ្ហាតម្លៃ ហូបចុកឲ្យមានលក្ខណៈសមរម្យ និងអាចទទួលយកបាន។ សូមជម្រាបថា រមណីយដ្ឋានភូមិផ្កាត្រកួន ត្រូវបានវិនិយោគនៅលើផ្ទៃដី១០០ហិកតា មានទីតាំងនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា