ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
​ឃាត់​គ្រឿងចក្រ​១​គ្រឿង​ដែល​លួច​ឈូសឆាយ​ដីព្រៃ​ក្នុង​ដែន​អភិរក្ស​គូលែន​ព្រហ្ម​ទេព
Sat,15 August 2020 (Time 08:40 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 566នាក់)

ព្រះវិហារ​:​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​និង​ឈ្មួញ​ទុ​ច្ច​រឹត​បាន​នាំយក​គ្រឿងចក្រ លួច​ចូលទៅ​ឈូសឆាយ​ដីព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ស្ថិតក្នុង​ដែន​អភិរក្ស​គូលែន​ព្រហ្ម​ទេព ចំណុច​ខាងលិច​ភូមិ​រំចេក ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។​
​លោក​ស៊ូ​សេរី​អភិបាលរង​ខេត្តព្រះវិហារ​ទទួលបន្ទុក​ការងារ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​លោក​បាន​បញ្ជារ​ឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​រហូត​ឈានដល់​ការឃាត់​ចាប់បាន​គ្រឿងចក្រ​១​គ្រឿង​។​សមត្ថកិច្ច​កំពុងតែបន្តរ​ស្វែងរក​ម្ចាស់​គ្រឿងចក្រ​នឹង​ឈ្មួញ​ទុ​ច្ច​រឹត​ខាងលើ ដើម្បី ប្តឹងទៅ​តុលាការ ។​

​លោក​មាស​ញឹម​នាយ​ដែន​គូលែន​ព្រហ្ម​ទេព​បាន​បញ្ជាក់ថា​៖”​គ្រឿងចក្រ​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​របស់លោក រឹបអូស​និង​គ្រោង​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​តា​កឹង​ដើម្បី​ធ្វើការ ស្រាវជ្រាវ និង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់​”​។

លោក​បាន​បន្ត ថា ៖ “​សមត្ថកិច្ច​បន្ត​ចុះ ស្រាវជ្រាវ​និង ស្វែងរក អត្តសញ្ញាណ ម្ចាស់ គ្រឿងចក្រ ដើម្បី រៀបចំ កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​”​។​រហូត មក ទល់ ពេល នេះ សមត្ថកិច្ច​នៅ​មិនទាន់បាន​វាស់វែង​ពី​ទំហំ​ដី​ដែល​ត្រូវបាន គេ ឈូសឆាយ នោះ នៅ ឡើយ ទេ ។​ខណៈ អ្នក បើកបរ​នេះ នៅ មិនទាន់​ចេញមុខ​មក​ទទួល ខុស ត្រូវ លើ ករណី នេះ នៅ ឡើយ ។​


លោក បាន បញ្ជាក់ ថា ៖”​ពេល នេះ យើង កំពុង រៀបចំ កសាង សំណុំ រឿង ប្ដឹង ទៅ តុលាការ ដើម្បី ទាមទារ​ឱ្យ​ម្ចាស់ គ្រឿងចក្រ ចេញ មុខ ដោះស្រាយ លើ បញ្ហា នេះ តាម ផ្លូវ ច្បាប់​”៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
608 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3345 នាក់
ខែនេះ :
10182 នាក់
3 ខែនេះ :
31722 នាក់
សរុប :
487587 នាក់