ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
៧ខែ ឆ្នាំ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្មជាង២.៦លានតោនទៅទីផ្សារអន្តរជាតិ
Sat,01 August 2020 (Time 07:54 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 536នាក់)

ភ្នំពេញ ៖ របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើនមុខ ទៅកាន់ទីផ្សារអន្តរជាតិបានបរិមាណ ២,៦៨៩,៦៨៥តោន។

តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី វេង សាខុន បរិមាណនៃការនាំចេញផលិតផលកសិកម្មនេះ គឺត្រូវបានគត់ត្រាផ្លូវការ ដែលឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ដោយមិនទាន់គិតពីការនាំចេញក្រៅផ្លូវការ ដូចជាស្រូវជាង១លានតោន ទៅកាន់ប្រទេសវៀតណាមនោះទេ។

ផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅក្រៅប្រទេស នៅរយៈពេល៧ខែនេះរួមមាន៖ អង្ករនាំចេញបានជិត៤៣ម៉ឺន តោន, ដំឡូងមីជាង១.៥លានតោន, គ្រាប់ស្វាយចន្ទី ជិត២០ម៉ឺនតោន, គ្រាប់ពោតជាង១៤ម៉ឺនតោន, ចេកស្រស់ជិត១៧ម៉ឺនតោន, ផ្លែស្វាយជិត៥ម៉ឺនតោន, ដូងប្រេងជាង៣ម៉ឺនតោន, ម្ទេសស្រស់ជាង៤ម៉ឺនតោន និងផលិតផលកសិកម្មផ្សេងៗទៀត។

ទីផ្សារកសិផលរបស់កម្ពុជាមានដូចជា៖ ចិន ថៃ វៀតណាម ឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី អូស្ត្រាលី និងប្រទេសមួយចំនួនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
112 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2960 នាក់
ខែនេះ :
10512 នាក់
3 ខែនេះ :
31325 នាក់
សរុប :
492333 នាក់