ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អាជ្ញាធរខេត្តកណ្ដាល ចុះជំរុញទីផ្សារកសិកម្មជូនកសិករនៅស្រុកល្វាឯម
Sat,01 August 2020 (Time 08:04 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 534នាក់)

អាជ្ញាធរខេត្តកណ្ដាលលើកទឹកចិត្តដល់ បងប្អូនប្រជាកសិករទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី ដោយងាកមកប្រើប្រាស់ជីលាមកសត្វ និងជីធម្មជាតិផ្សេងៗ ទៅលើដំណាំផលិតផលនានា។ នេះជាការលើកឡើងរបស់ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសឯកឧត្ដម ចុះជំរុញទីផ្សារកសិកម្មជូនកសិករ នៅស្រុកល្វាឯមកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។
ឯកឧត្ដមបន្តថា ការប្រើប្រាស់ថ្នាំគីមី គឺវាមិនត្រឹមតែបណ្ដាលអោយប៉ះពាល់សុខភាពដល់អ្នកដែលបានទិញយកទៅបរិភោគនោះទេ អ្នកដែលដាំបន្លែ អ្នកបាញ់ថ្នាំផ្ទាល់ និងក្រុមគ្រួសារ ក៏បណ្ដាលអោយប៉ះពាល់សុខភាព ហើយវាបានធ្វើអោយដីខ្សោះជីជាតិផងដែរ ដូចនេះសូមបងប្អូនប្រជាកសិករទាំងអស់បញ្ឈប់ការប្រើប្រាស់ថ្នាំគីមីគ្រប់ប្រភេទ ដោយងាកមកប្រើប្រាស់ជីលាមកសត្វ និងជីធម្មជាតិនានា។
ឯកឧត្ដមបន្ថែមថា បច្ចុប្បន្ននេះប្រជាពលរដ្ឋនិយមចូលចិត្តបន្លែដែលគ្មានជាតិគីមីនៅលើទីផ្សារ ព្រោះថាបន្លែដែលគ្មានជាតិគីមី វាមិនបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះទេ។ ដូច្នេះប្រសិនបើប្រជាកសិករទាំងអស់ ងាកមកដាំបន្លែដែលគ្មានសារជាតិគីមី នោះយើងនឹងមិនភ័យព្រួយក្នុងការខ្វះនូវទីផ្សារ ហើយបន្លែរបស់យើងដែលគ្មានជាតិគីមី និងមានតម្លៃថ្លៃផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងទៀតថា អាជ្ញាធរខេត្តបានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ពិសេសមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការបង្កើតផ្សារចុងសប្តាហ៍ សម្រាប់លក់នូវផលិតផលក្នុងស្រុករបស់បងប្អូនប្រជាកសិករ ដែលផលិតបាននៅក្នុងសហគមន៍រាងៗខ្លួន ហើយបន្លែដែលយកមកលក់នៅផ្សារចុងសប្តាហ៍នេះ ជាប្រភេទបន្លែដែលគ្មានសារធាតុគីមី និងបន្លែមានសុវត្ថិភាព។
លោក កន សុកាយ អភិបាលស្រុកល្វាឯម បានឱ្យដឹងថា រដ្ឋបាលស្រុកបានសហការជាមួយមន្ទីរកសិកម្មខេត្ត បានធ្វើការចងក្រងជាបណ្ដុំ នៃអ្នកដាំបន្លែដែលមាន 60 គ្រួសារ និងដោយមានការគាំទ្រពីគម្រោងអាស្ប៉ាយ(Aspire) ហើយមកដល់ពេលនេះប្រជាពលរដ្ឋបានធ្វើការប្រមូលផលស្ទឺតែរួចរាល់ហើយ។ ហើយការដាំម្រះនេះ គឺជាការដាំដែលមិនបានប្រើប្រាស់ជី ឬថ្នាំគីមីនោះទេ ការដាំនេះគឺជាប្រភេទបន្លែសុវត្ថិភាព។
លោកអភិបាលស្រុក បន្ថែមថា រដ្ឋបាលស្រុក បានធ្វើការសហការជាមួយមន្ទីរកសិកម្មខេត្ត ក្នុងការចុះបង្រៀនបច្ចេកទេសដាំ និងការថែទាំបន្លែ ជូនដល់ប្រជាកសិករ ដើម្បីឲ្យពួកគាត់មានចំណេះ និងជំនាញពិតប្រាកដ ដើម្បីឲ្យទិន្នផលរបស់ប្រជាកសិករមានការកើនឡើងខ្ពស់ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
93 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2941 នាក់
ខែនេះ :
10493 នាក់
3 ខែនេះ :
31306 នាក់
សរុប :
492314 នាក់