ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនសុំព​ន្យារពេលក្នុងកា​រផ្លាស់ប្តូរកងទ័ព​មួកខៀវនោះទេ
Tue,18 August 2020 (Time 08:29 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 548នាក់)

ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចជាថ្មីដោយមិនសុំពន្យារពេលក្នុងការផ្លាស់ប្តូរកងទ័ពមួកខៀវនោះទេ បន្ទាប់ពីសម្តេចបានទទួលពេលវេលាផ្លាស់ប្តូរច្បាស់លាស់ដែលធ្វើឱ្យកម្ពុជាងាយស្រួលក្នុងការរៀបចំធ្វើចត្តាឡីស័ក ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។គួររឭកដែរថានៅក្នុងពិធីសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» នៅថ្ងៃទី១៦ ខែសីហា សម្តេចហ៊ុន សែន បានប្រកាសថា សម្តេចបានស្នើទៅអង្គការសហប្រជាជាតិ សុំឱ្យពន្យារពេលក្នុងផ្លាស់ប្តូរកងកម្លាំងមួកខៀវរបស់កម្ពុជា ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ១៩។តែនៅព្រឹកថ្ងៃទី១៧ ខែសីហាសម្តេចហ៊ុន សែន បានប្រកាសសម្រេចចិត្តជាថ្មីដោយមិនសុំពន្យារពេលនោះឡើយ។ សម្តេចបានបញ្ជាក់ដូច្នេះ «ក្រោយពីទទួលបាននូវពេលវេលាជាក់លាក់ នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ។ នៅព្រឹកនេះខ្ញុំបានសម្រេចឡើងវិញ គឺមិនសុំពន្យារពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ»។សម្តេចបានបញ្ជាក់ថា ការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិបានផ្តល់ឱ្យនេះ ធ្វើឱ្យកម្ពុជាងាយស្រួលក្នុងរៀបចំការធ្វើចត្តាឡីស័ក។ សម្តេចបានបន្ថែមថា កងទ័ពមួកខៀវកម្ពុជា ដែលនឹងត្រូវផ្លាស់ប្តូរត្រឡប់មកកម្ពុជាវិញនោះ រួមមាន៖ មកពីប្រទេសម៉ាលី នៅខែកញ្ញា ឆ្នាំ២០២០ មកពីស៊ូដង់ខាងត្បូង នៅខែតុលា ឆ្នាំ ២០២០ មកពីអាហ្រ្វិកកណ្តាល នៅខែវិច្ឆកា ឆ្នាំ២០២០ និងត្រឡប់ពីលីបង់ នៅខែមករា ឆ្នាំ២០២១។ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានអំពាវនាវឱ្យនាយទាហ៊ាននាយទាហ៊ានរង និងពលទាហ៊ាន ដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើនេះ រៀបចំខ្លួន ដើម្បីវិលត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោក៏សូមឱ្យនាយទាហ៊ាននាយទាហ៊ានរងនិងពលទាហ៊ានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិ និងអង្គការសហប្រជាជាតិផងដែរ។សម្តេចហ៊ុន សែន បានបញ្ជាក់នៅក្នុងសំណេរដោយបង្ហាញពីជំហរមុតមាំរបស់កម្ពុជាថា បើទោះបីកម្ពុជាជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីត១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជា ត្រូវទៅកំពុងមានការវាយលុកដោយកូវីត១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់របស់អង្គការសហប្រជាជាតិនោះឡើយ។សម្តេចបានបញ្ជាក់ទៀតថា បេសកកម្មនេះ គឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
458 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3195 នាក់
ខែនេះ :
10032 នាក់
3 ខែនេះ :
31572 នាក់
សរុប :
487437 នាក់