ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានបន្តចុះពិនិត្យ និងត្រៀមដល់ភ្នាក់ងារដឹកជញ្ជូន រ៉ឺម៉ក ម៉ូតូកង់បី រថយន្តដឹកជញ្ជូនចំនួន១២០គ្រឿងបន្ថែមទៀត ដោយប្រគល់របាំងមុខការពារចំនួន១២០របាំង និងឧបត្ថម្ភថវិកាចំនួន១០ ០០០រៀល ដើម្បីចូលរួមទប់ស្កាត់វិធានការការពារ និងផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ សម្រាប់ថ្ងៃបុណ្យឈប់សម្រាក ក៏ដូចជាអនុវត្តនៅពេលបន្តក្នុងការទទួលភ្ញៀវទេសចរ។កន្លងមក ឯកឧត្តម អភិបាលខេត្ត បានផ្សព្វផ្សាយ និងជំរុញដល់ប្រតិបត្តិករទេសចរណ៍ ដែលបានធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរណ៍លើគ្រប់សេវាកម្មក្នុងខេត្ត អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩។ ទន្ទឹមនោះរដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារសូមស្នើដល់បងប្អូនដែលអញ្ជើញចូលរួមទាំងអស់បន្តសហការជាមួយក្រុមការងារ ក៏ដូចជាចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ០៣ចំណុច ដូចខាងក្រោមដើម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖ ១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា, ២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) និង៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)។ទាំងនេះគឺជាឆន្ទះ និងគោលជំហររបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីពង្រឹងសុវត្ថិភាពវិស័យទេសចរណ៍ បង្ហាញថាខេត្តសៀមរាប មានសុវត្ថិភាព និងមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា