ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សហរដ្ឋ​អាមេរិកជម្រាបជូនដល់អង្គការ​សហប្រជាជាតិ​​ថា​នឹង​ចាប់ផ្តើម​«​ប្រើឡើងវិញ»​នូវ​ទណ្ឌកម្ម​អ​ន្តរជាតិ​ទាំង​អស់​លើ​​ប្រទេ​ស​អ៊ីរ៉ង់
Sat,22 August 2020 (Time 10:42 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 569នាក់)

កាលពីថ្ងៃព្រហស្បតិ៍លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​បាន​ជម្រាបជាផ្លូវការ​ជូនដល់អង្គការ​សហប្រជាជាតិ​​ថា​សហរដ្ឋ​អាមេរិកនឹង​ចាប់ផ្តើម​«ប្រើឡើងវិញ»​នូវ​ទណ្ឌកម្ម​អន្តរជាតិ​ទាំង​អស់​លើ​ប្រទេស​អ៊ីរ៉ង់​ដែល​មាន​តាំង​ពី​ឆ្នាំ​២០០៦។លោក​ Pompeo​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ថា៖«សាររបស់​យើង​គឺ​សាមញ្ញបំផុត។ សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​គាំ​ទ្រ​សកម្មភាព​ភេរវកម្ម​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​អាច​ទិញ​និង​លក់​យន្តហោះ​រថក្រោះនិង​គ្រាប់មីស៊ីលនិង​អាវុធ​គ្រប់ប្រភេទដោយ​សេរីទេ។ ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​នេះ​នឹង​បន្ត​លើ​ការហាមឃាត់​អាវុធ»។​លោក​បាន​ថ្លែងដែរ​ថា​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​និង​រដ្ឋបាល​របស់​លោក​«បានច្រាន​ចោល​រឿងនិទាន»​ដែល​ថា​ប្រទេស​អ៊ីរ៉ង់​គ្រាន់តែ​ស្វែងរក​កម្មវិធីនុយក្លេអ៊ែរ​សម្រាប់​គោលបំណង​សន្តិភាព​ប៉ុណ្ណោះ។​លោក​បាន​បន្ថែម​ថា៖«យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​សាធារណរដ្ឋ​ឥស្លាម​របស់​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ»។​លោក Pompeo ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​បង្ហាញ​លិខិត​ដែល​មាន​ពីរទំព័រ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​សរសេរ​ថា​ក្រោយពី​«កិច្ចខិតខំប្រឹងប្រែង​ដ៏សំខាន់ៗ» ដោយ​សមាជិក​ជាច្រើន​ដើម្បី​កែប្រែ​«ការមិន​គោរពតាម​ដ៏ចម្បងៗ»​របស់​អ៊ីរ៉ង់​តាមកាត្វកិច្ច​ដែលមាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​គឺ​សហរដ្ឋ​អាមេរិក​ស្វះស្វែងរក​ការដាក់​ទណ្ឌកម្ម​ឡើង​វិញ។​លោក​បាន​លើក​ឧទាហរណ៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​កម្រិត​នៃការចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម​របស់​អ៊ីរ៉ង់​និង​ការរក្សា​ទុក​ដែលលើស​កម្រិត​ដែលមាន​នៅក្នុង​កិច្ចព្រមព្រៀង​។ ប៉ុន្តែ​ទាំងអស់​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​ខែ​ឧសភា​ឆ្នាំ​២០១៨​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ផែនការសកម្មភាព​ទូទៅរួមគ្នា(JCPOA)។ មួយឆ្នាំក្រោយពី​សហរដ្ឋ​អាមេរិក​ដកខ្លួនចេញ​ប្រទេស​អ៊ីរ៉ង់​បាន​ឆ្លើយតប​ដោយបង្កើន​បន្តិច​ម្តងៗ​លើស​ពី​កម្រិត​ដែល​បាន​ព្រមព្រៀង​គ្នា។ នៅមុន​ពេលនោះ​ទីភ្នាក់ងារ​តាមឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា​ប្រទេស​អ៊ីរ៉ង់​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
572 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3309 នាក់
ខែនេះ :
10146 នាក់
3 ខែនេះ :
31686 នាក់
សរុប :
487551 នាក់