ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
គ្រឿងចក្រ​សម្រុក​ចាក់ដី​ត្រង់​ជិត​គ្រឹះ​សសរស្ពាន​ទឹកថ្លា​ឡើងវិញ​ហើយ
Mon,24 August 2020 (Time 09:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 538នាក់)

បន្ទាយមានជ័យ​៖លោក​អ៊ឹង ប៊ុនហួរជា​ឈ្មួញ​និង​ពលរដ្ឋ​ម្ចាស់​គ្រឿងចក្រ​ដែលជា​ដៃគូ​កាលពីថ្ងៃ​ទី​២១​ខែសីហា​ឆ្នាំ​២០២០ ត្រូវ​អាជ្ញា​ធរអនុញ្ញាតឱ្យ​ចាក់ដី កៀរ​កិន​បង្ហាប់​បិទបាំង​ទប់​ត្រង់​គ្រឹះ​សសរស្ពាន​និង​គល់ស្ពាន​សង​អោយ​ដូចដើម​ឡើងវិញ​។​នៅ​ចំណុច​ស្ពាន​ទឹកថ្លា​នា​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​។


ចំ​ណែ​ល​មន្ត្រី​ក្រុមការងារ​ចម្រុះ​ខេត្តបន្ទាយមានជ័យ​និង​ក្រុង​សិរីសោភ័ណ​បាន​ឱ្យដឹង​កាលពីព្រឹក​ថ្ងៃទី​២២​ខែសីហា​ថា​៖​ការទទួលខុសត្រូវ​និង​ធ្វើ​សង​បន្ទាន់​នេះ​បន្ទាប់ពី​ឈ្មួញ​រូបនេះ​និង​ម្ចាស់​គ្រឿងចក្រ​ដែល​លោក​ជួល បាន​ប្រព្រឹត្តល្មើស​កាយ​ដី ចាក់ដី​លុប​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​បាត និង​ចំណី​នៃ​ក្បាល​ស្ទឹង និង​កាយ​ដី​ជិត​ដល់​គ្រឹះ​សសរ​ស្ពានដែក​ជា​កេរ​បារាំង​ដែល​លែង​ប្រើប្រាស តែ​ទុកជា​អនុស្សាវរីយ៍​នេះ ។​


ប្រភព​ខាងលើ​បាន​បន្តថា​៖​សកម្មភាព​ដ៏​មមាញឹក​នោះបាន​ធ្វើ​នៅ​ចំណុច​ទី​១​​បន្ទាប់មក​នឹងធ្វើ​នៅ​ចំណុច​ទី​២ គឺ​កាយ​ដី​ចេញពី​ចំណី​ស្ទឹង នៃ​ក្បាល​ស្ទឹង​ទឹកថ្លា​អោយ​ស្អាត​ឡើងវិញ ។​គឺ​ធ្វើឱ្យបាន​លឿន ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​និង​ការណែនាំ​របស់​ក្រុមការងារ​ចម្រុះ​ខេត្ត ក្រុង ។

​សូម​រំលឹកថា​កាលពីដើម​ខែសីហា​ឆ្នាំ​២០២០​លោក​អ៊ឹង​ប៊ុនហួរ​បានឱ្យ​ក្រុម​គ្រឿងចក្រ​លោក​និង​គ្រឿងចក្រ​ជួល​គេ​កាយ​យក​ដី​ពី​ក្នុង​បាត​ស្ទឹង​ទៅ​ចាក់ដី​លុប​យក​ដី​ចំណី​ស្ទឹង​សិរីសោភ័ណ​ត្រង់ចំណុច​លំហាច​ក្បាល​ស្ទឹង​ស្ពាន​ទឹកថ្លា​ក្នុង​ទំហំ​ប្រមាណ​ជិត​៣០.០០០​ម៉ែត្រក្រឡា​។​ភ្ជាប់​នឹង​ដី​កម្មសិទ្ធិ​ត្រង់​ឡឥដ្ឋ​របស់លោក​សរុប​ទំហំ​ប្រមាណ​៥០.០០០​ម៉ែត្រក្រឡា​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិឯកជន ។​

​ប៉ុន្តែ​មកដល់​ថ្ងៃទី​១៦​ខែសីហា ជួន​ជា​ចំ​ថ្ងៃ​ឈ​បើ​សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​មន្ត្រីរាជការ កងកម្លាំង​សម្រាក ក៏​ស្រាប់តែ​គ្រឿងចក្រ​របស់លោក​អ៊ឹង ប៊ុនហួរ​និង​របស់​អ្នក​ដែល​លោក​ជួល បានធ្វើ​សកម្មភាព​កាយ​ដី​បាត​ស្ទឹង​និង​កាយ​រហូត​ប៉ះពាល់​គ្រឹះ​សសរស្ពាន​ដែក​ហើយ​យក​ដី​ទៅ​ចាក់​លើដី​ចំណី​ស្ទឹង​ជាថ្មី​ម្តងទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
667 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3404 នាក់
ខែនេះ :
10241 នាក់
3 ខែនេះ :
31781 នាក់
សរុប :
487646 នាក់