ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ខេត្ត​ភាគ​ខាងជើង​ប្រទេស​ថៃ​កំពុង​រង​ការប៉ះពាល់​​យ៉ាងធ្ងន់ធ្ង​រ​​ដោយសារ​ទឹកជំនន់​
Wed,26 August 2020 (Time 08:13 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 569នាក់)

​បាងកក ៖ មន្ត្រី​រដ្ឋាភិបាល​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ទឹកជំនន់​ភ្លាមៗ​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ការបំផ្លិចបំផ្លាញ​ដល់​តំបន់​ទំនាប​នៅ​ភាគ​ខាងជើង​ប្រទេស​​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​ភូមិ ដីស្រែ​ចម្ការ ផ្លូវថ្នល់ ​និង​ស្ពាន​ឆ្លងកាត់​ស្រុក Sisamrong ,Sawank halok , Kong Krailat ខេត្ត Sukhothai ដែលមាន​ចម្ងាយ ប្រហែល៤២៦ គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​ទីក្រុង​បាងកក​ត្រូវបាន​គេ​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា​ បាន​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ដោយសារ​ទឹកជំនន់​។​

​យោងតាម​មន្ត្រី​មូលដ្ឋាន​នៃ​នាយកដ្ឋាន​បង្ការ​ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​តំបន់​ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ត្រូវបាន​គេ​រាយការណ៍​ថា ​ស្ថិតនៅក្នុង​រដ្ឋធានី​នៃ​ខេត្ត​ភាគ​ខាងជើង​ដែលជា​កន្លែង​ដែលមាន​ច្រាំងទន្លេ​ និង​ស្ពាន​ប្រវែង ១.៣០០ ម៉ែត្រ​បាន​បាក់​។​

​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកស្ម័គ្រចិត្ត​បាន​ប្រើ​ទូក​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចេញទៅ​ទីទួល​សុវត្ថិភាព​។ រហូតមកដល់​ពេលនេះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ​ត្រូវបាន​គេ​រាយការណ៍​បាន​ជន់​លិច​នៅក្នុង​ភូមិ​ចំនួន ៥៥៣ នៅ​ទូទាំង​ខេត្ត​ភាគ​ខាងជើង ដែលមាន​ចំនួន​១០​ក្នុងនោះ​ខេត្ត​រង​ផលប៉ះពាល់​ជាងគេ​គឺ​ខេត្ត Phrae, Nan និង Uttaradit ។

​ទឹក​នៅ​ទន្លេ Nan និង Phrae ត្រូវបាន​គេ​រំពឹងថា ​នឹង​ហូរ​នៅ​ខ្សែទឹក​ខាងក្រោម​ក្នុង​រយៈពេល​៧​ថ្ងៃ​បន្ទាប់​។ ដូចនេះ​រដ្ឋាភិបាល​បាន​ព្រមាន​ថា​ទឹកជំនន់​អាច​នឹង​កើតឡើង​នៅ​ខេត្ត Sukhothai, Phitsanulok និង Phichit ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
578 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3315 នាក់
ខែនេះ :
10152 នាក់
3 ខែនេះ :
31692 នាក់
សរុប :
487557 នាក់