ខេត្តព្រះសីហនុ ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង ខេត្តព្រះសីហនុបានបើកសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព រួមទាំងអាជីវករយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។លោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ បានឲ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មបានសាងសង់ឡើងក្នុងរយៈពេល១២ខែ លើផ្ទៃដី១២.៨៨៦ ម៉ែត្រក្រឡាដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុដោយចំណាយថវិកាសរុបចំនួន១.៥៣២.៨០០ ដុល្លារអាមេរិក។ លោកបញ្ជាក់ថា ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមាន ៖ តូបនិងស្តងសរុបចំនួន៤០៨, ចំណតរថយន្តចំនួន២កន្លែង អាចចតរថយន្តបាន៩០គ្រឿង, ចំណតទោចក្រយានយន្ត អាចចតបានចំនួន៣០០គ្រឿង, បន្ទប់អនាម័យចំនួន២ មានទំហំ (៦គុណ១៦) មាន២២បន្ទប់ សរុប ៤៤បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។លោក ព្រហ្ម សុខជាវណ្ណដា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុបានអានរបាយការណ៍សង្ខេបស្តីពីប្រវត្តិខ្លះៗអំពីទីតាំងដែលបានរៀបចំនាឡើងឱកាសនេះដោយបញ្ជាក់ថា កាលពីឆ្នាំ១៩៨១ ទីតាំងនេះមានឃ្លាំងស្រូវចំនួន២ និងរោងដាក់អំបិលចំនួន១ កន្លែងនេះដែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច ក្នុងតំបន់ស្របទៅតាមគោលនយោបាយសេដ្ឋកិច្ចផែនការក្នុងការប្រមូលទិញស្បៀង ដើម្បីផ្គត់ផ្គង់ដល់កងទ័ព និងមន្ត្រីរាជការដែលបំពេញការងារនៅក្នុងក្រុងកំពង់សោម (អតីត)។លោកបន្តថា សកម្មភាពនេះបានបន្តរហូតដល់ឆ្នាំ១៩៩៣ ដោយនៅពេលនោះប្រទេសកម្ពុជាយើងត្រូវបានផ្លាស់ប្តូររបបពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរីបន្ទាប់ពីផ្លាស់ប្តូររបបសេដ្ឋកិច្ចមក ទីតាំងនេះក៏ត្រូវបានទុកចោល ដោយពុំមានសកម្មភាពអ្វីទាំងអស់ ទើបមកដល់ឆ្នាំ២០១៩ មានក្រុមហ៊ុនតារាស៊ីណាប្រូយ័របានសុំសិទ្ធិវិនិយោគជួលទីតាំងនេះ ដែលមានផ្ទៃក្រឡា១២,៨៨៦ម៉ែត្រក្រឡា ដោយយោងតាមកិច្ចសន្យា ស្តីពីការជួលដីទីតាំងអតីតឃ្លាំងស្រូវរបស់មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ជូនក្រុមហ៊ុនតារា ស៊ីណាប្រយ័រ ចុះថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។លោកបន្តទៀតថា ក្រុមហ៊ុនតារា ស៊ីណាប្រូយ័របានចំណាយពេលសាងសង់រយៈពេល១ឆ្នាំគត់ដោយសម្រេចបានតូបលក់ទំនិញគ្រប់ប្រភេទប្រមាណជាង៤០០ និងបានរៀបចំកន្លែងលក់ដូរជាក់លាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ បរិយាកាសល្អ សុវត្ថិភាពអនាម័យ និងមានចំណតរថយន្តធំទូលាយ ផ្តល់ភាពងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនជាភ្ញៀវជាតិ និងអន្តរជាតិដែលបានមកសម្រាកកំសាន្តនៅខេត្តព្រះសីហនុ។ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង ហើយពិធីសម្ពោធ ក្នុងថ្ងៃនេះគឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយតាមរយៈការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថី្មនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើឲ្យអ្នកគ្រប់គ្រងមជ្ឈមណ្ឌលយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន នៅក្នុងមជ្ឈមណ្ឌលទាំងមូល ជាពិសេសគឺត្រូវយកចិត្តទុកដាក់លើការការពារសុវត្ថិភាពពីជំងឺកូវីត-១៩ ដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលបានមកទិញទំនិញក្នុងទីតាំងរបស់ខ្លួន តាមរយៈការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ការលាងដៃជាមួយសាប៊ូ រឺជែលលាងដៃឲ្យបានញឹកញាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា