ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ប្រកាសបញ្ចូលសមាជិកបក្ស២០៧នាក់ នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ
Sat,29 August 2020 (Time 10:05 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 528នាក់)

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ២០៧កា់និងអតីតអ្នកគាំទ្រគណបក្សផ្សេងៗចំនួន៧៤នាក់ រស់នៅឃុំក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀង ត្រូវបានប្រកាសបញ្ចូល ជាសមាជិកពេញសិទ្ធិ គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២០២០ ក្រោមវត្តមានឯកឧត្តម សូសូ ចន្ទ័ ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

ពិធីនេះក៏មានការចូលរូមផ្តល់ជាភ្ញៀវកិត្តិយស ឈាង សុវណ្ណរតនាមេបញ្ជាការរងកងអន្តរាគមន៌ពិសេស ២៤៦ លោក ហុឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំ លោក ថាច់ រតនា អនុប្រធានក្រុមការងារ លោក ភោគ វណ្ណថន ព្រមទាំង អស់លោក លោកស្រីជាសមាជិកសមាជិការគណបក្សឃុំជាច្រើនរូបផងដែរ ។

នៅក្នុងឱកាសនោះ ឯកឧត្ដម សូ សូចន្ទ័ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតសមាជិកថ្មីគណបក្សទាំងអស់ ដែលបានភ្ញាក់រលឹកមករួមរស់ ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានធ្វើពិធីប្រកាសបញ្ចូលនៅពេលនេះ ។

ឯកឧត្ដមបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងបើកទូលាយស្វាគមន៍ ចំពោះសមាជិកគណបក្សផ្សេងៗ ដែលមានបំណងចង់មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ ដោយប្រកាន់ទោសអូសដំណើរនោះទេ ព្រោះអ្នកទាំងនោះ គឺជាជនរងគ្រោះដែលចាញ់បោកការ ឃោសនាភូតកុហករបស់មេដឹកនាំខ្យល់។

បន្ថែមលើនេះឯកឧត្ដមបានថ្លែងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» មិនបានឃោសនាបោកបញ្ឆោតដូចគណបក្សខ្លះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៍ដូចជាសមាជិកបក្សរបស់ខ្លួនរងគ្រោះនោះទេហើយគេចខ្លួនទៅសោយសុខនៅឯបរទេស ។

ឯកឧត្តមបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យពលរដ្ឋមានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបបក្ស និងរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវ គឺបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ និងបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលសមរម្យ បង្កើនជីវភាពគ្រួសារបានធូធារមួយកម្រិត ។

ឯកឧត្ដម សូ សូចន្ទ័ បានថ្លែងផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំធ្វើអំពើល្អជាមួយពលរដ្ឋត្រូវ និងស្មោះត្រង់គាំទ្រគណបក្សប្រជាជនកម្ពុជាតែមួយគត់ ព្រមទាំងត្រូវតែបោះឆ្នោតឲ្យគណបក្សប្រជាជន ហើយចៀសវាងកុំធ្វើអំពើណាដែលផ្ទុយច្បាប់ ។

មួយវិញទៀតត្រូវកសាងបក្សអប់រំសមាជិកថ្មីជួយឲ្យមានសមាជិកបានកាន់តែច្រើនបន្ថែមទៀត សម្រាប់អាណត្តិនេះ និងអាណត្តិបោះឆ្នោតក្រោយៗទៀត ឥឡូវបានរាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់សុីជម្រៅ ចំណុចល្អពង្រឹកបន្ថែមបន្តទៀត រីឯចំណុចខ្វះខាតត្រូវកែលម្អឡើងវិញ និងគាំទ្រសមាជិកថ្មី ដែលចាកចេញពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបន្តចុះមូលដ្ឋានឲ្យបានច្រើន ចិញ្ចឹមចលនានៅមូលដ្ឋានហើយត្រូវមានការសាមគ្គីភាពគ្នា បម្រើពលរដ្ឋឲ្យបានល្អលើសលប់ ស្រុះស្រួលគ្នាជួយគណបក្ស ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនជាបន្តបន្ទាប់ទៀត។

ទន្ទឹមនេះឯកត្តម សូ សូច័ន្ទ​បានផ្តាំផ្ញេីដល់ប្រជាពលរដ្ឋ​ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈម របស់សកលលោក​ ដែលយេីងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះទេ​ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដូចជាការធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ម្យ៉ាងវិញទៀត ក្នុងរដូវវស្សានេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិផ្សេងៗដូចជា បាតុភូតខ្យល់កន្ត្រាក់​ ផ្គរ​ រន្ទះ​ ជាដេីម​ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសឪពុក​ ម្តាយត្រូវ​ ធ្វើការអប់រំកូនចៅ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រៀមលក្ខណៈក្នុងការបង្ករបង្កេីនផល​ ព្រមទាំងខិតខំប្រកបមុខរបរបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។

នាឱកាសនោះផងលោក ឈាង សុវណ្ណរតនាមេបញ្ជាការរងកងអន្តរាគមន៌ ពិសេស ២៤៦បានឧបត្ថម្ភ អាកុលចំនួន២៥កាន ម៉ាស់៣០ប្រអប់ ភេសជ្ជៈ២៥កេស។ ចំពោះសមាជិកសមាជិកាដែលចូលរួមទាំងទទួលបានរបស់កំដរដៃជាសារ៉ុងម្នាក់មួយភេសជ្ជៈ២កំប៉ុងម្នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
282 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3019 នាក់
ខែនេះ :
9856 នាក់
3 ខែនេះ :
31396 នាក់
សរុប :
487261 នាក់