អន្តជាតិ៖ព័ត៌មានសម្ងាត់គួរឱ្យភ្ញាក់ផ្អើលបានអះអាងថា ប្រទេសកូរ៉េខាងជើង មានបណ្ដាញផ្លូវរូងក្រោមដីមួយដែលត្រូវបានស្ថាបនាឡើងដើម្បីត្រៀមសម្រាប់សង្គ្រាមលោកលើកទី៣ដោយអតីតមេដឹកនាំរបស់ប្រទេសមួយនេះបានចាត់ទុកថា វា “មានអានុភាពខ្លាំងជាងគ្រាប់បែកបរមាណូ១០ គ្រាប់” ទៅទៀត។នៅសប្ដាហ៍នេះលោក គីម ជុនអ៊ុន បានដឹកនាំការប្រជុំគណៈកម្មាធិការមជ្ឈឹមបក្សពលករកូរ៉េ។ក្នុងនោះលោកបានព្រមានឱ្យអាជ្ញាធរត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់ដែលប្រទេសកូរ៉េខាងជើងប្រឈមដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងខ្យល់ព្យុះទីហ្វុង ដែលនឹងមកដល់ឆាប់ៗនេះ។នៅក្នុងកិច្ចប្រជុំនោះ លោក គីម ជុងអ៊ុន បាននិយាយបណ្ដើរជក់បារីបណ្ដើរថាៈមានការខ្វះចន្លោះនៅក្នុងកិច្ចប្រឹងប្រែងរបស់រដ្ឋ,ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងរាតត្បាតវីរុសនេះ។ដំណឹងនេះបានលេចឮប៉ុន្មានថ្ងៃក្រោយពីមន្ត្រីការទូតកូរ៉េខាងត្បូង ម្នាក់អះអាងថា មេដឹកនាំវ័យ ៣៦ ឆ្នាំរូបនេះបានសន្លប់ស្ដូកស្ដឹង បង្កឱ្យមានការព្រួយបារម្ភជុំវិញការដណ្ដើមអំណាចគ្នាអំឡុងពេលអស្ថិរភាពនៅក្នុងប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ។ទីភ្នាក់ងារជាតិស៊ើបការណ៍សម្ងាត់ របស់កូរ៉េខាងត្បូង ក៏បានរាយការណ៍ដែរថា លោក គីម ជុងអ៊ុន កំពុងរៀបចំផែនការផ្ទេរអំណាចទៅឱ្យប្អូនស្រីលោក គីម យូជុង ជាបណ្ដើរៗដើម្បីបន្ធូរអារម្មណ៍ស្ត្រេស ។ដោយអះអាងថា ចំណាត់ការនេះមិនពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់គាត់ឡើយ។ប៉ុន្តែកូរ៉េខាងជើង មានកលល្បិចសម្រាប់ការពារខ្លួនក្នុងករណីផ្ទុះសង្គ្រាមនៅតាមព្រំដែនដែលអាចជា “បញ្ហាសន្តិសុខធ្ងន់ធ្ងរ” នៅពេលអនាគត។នៅពេលសង្គ្រាមវៀតណាម បានឈានដល់ទីបញ្ចប់កាលពីជិតកន្លះសតវត្សរ៍មុន ទាហានកូរ៉េខាងត្បូង មួយកងពលតូចដែលឈរជើងក្បែរតំបន់គ្មានយោធារបស់កូរ៉េ (DMZ)បានកត់សង្កេតឃើញថាមានចំហាយចេញពីផ្ទៃដី។ទាហានដែលឈរជើងក្បែរតំបន់គ្មានយោធាដែលមានបណ្ដោយ ២៥៧ គីឡូម៉ែត្រ បានស្ដាប់ឮសំឡេងផ្ទុះ និងសកម្មភាពក្រោមដីជាងមួយឆ្នាំហើយបានសង្កេតឃើញឧបករណ៍ជីកដីធុនធ្ងន់បើកឆ្វែលទៅមកនៅខាងព្រំដែនរបស់កូរ៉េខាងជើង។ទីបញ្ជាការអង្គការសហប្រជាជាតិបានបញ្ជូននាយទាហានជើងទឹកជាន់ខ្ពស់អាមេរិក២ រូបទៅពិនិត្យមើលផ្លូវរូងក្រោមដីនោះក្រោមការការពារពីទាហានមួយក្រុមដែលដឹកនាំដោយវរសេនីយ៍ត្រីកូរ៉េខាងត្បូង គីម ហាជុល។ ពេលនោះស្រាប់តែមានការផ្ទុះយ៉ាងអាថ៌កំបាំងនៅក្នុងរូងបណ្ដាលឱ្យទាហានប៉ុន្មាននាក់បាត់បង់ជីវិត ហើយពួកគេក៏ដកថយវិញដើម្បីសុវត្ថិភាព។ការពិនិត្យលើកក្រោយបានលាតត្រដាងថា នោះជាផ្លូវរូងក្រោមដីដែលមានឈ្មោះថា First Tunnel of Aggression (ផ្លូវរូងឈ្លានពានទី១) ដែលមានជញ្ជាំងបេតុង មានភ្លើងអគ្គិសនី កន្លែងរក្សាទុកអាវុធ និងកន្លែងដេក។ផ្លូវរូងក្រោមដីនោះមានប្រវែងប្រមាណ៣ គីឡូម៉ែត្រ ដោយ១ភាគ៣ នៃរូងនោះស្ថិតនៅក្នុងទឹកដីកូរ៉េខាងត្បូង ហើយមានទីធ្លាធំទូលាយគ្រប់គ្រាន់សម្រាប់ទាហាន ២.០០០នាក់ឆ្លងកាត់ឱ្យផុតក្នុងរយៈពេលមួយម៉ោង។ ទន្ទឹមនេះក៏មានផ្លូវដែកមួយដែលមានរទេះផងដែរ។យោងតាមឯកសារមួយរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បង្ហាញថា អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុងបានបញ្ជាឱ្យមានយុទ្ធនាការស្ថាបនាផ្លូវរូងក្រោមដីនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧១៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា