ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃចន្ទទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល និងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួស ប្រវែង៧០៥០ម៉ែត្រ ទទឹង០៥ ម៉ែត្រ ពីភូមិខ្ជាយ ទៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ។គម្រោងផ្លូវស្ថាបនាក្នុងនោះរួមមាន ៖ ១ផ្លូវក្រាលក្រួសក្រហមពីឃុំគុត្តសត ស្រុកអូរជ្រៅ ដល់ភូមិបល្ល័ង ប្រវែង ១៣ ២៤០ម៉ែត្រ ទទឹង ០៥ម៉ែត្រ(ស្ថាបនារួច)។ ២.ផ្លូវក្រួសក្រហមពីភូមិចែងមែង ដល់ព្រំប្រទល់ឃុំចំណោម ស្រុកមង្គលបូរី ប្រវែង ១០ ០០០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ(ស្ថាបនារួច)។ ៣.ផ្លូវក្រាលក្រួសក្រហម តភ្ជាប់ពីភូមិ ចែងមែង ខ្ចាយ ស្រះភ្លោះ ដល់ភូមិហ៊ុបឬស្សី ឃុំសឿ ស្រុកមង្គលបូរី ៧០៥០ ម៉ែត្រ ទទឹង ០៥ម៉ែត្រ (បានស្ថាបនារួច)។ ៤.ត្រៀមបន្តក្រួសក្រហមពីព្រំប្រទល់ឃុំតាគង់ ដល់ឃុំចំណោម ប្រវែង ១២ ២០០ ម៉ែត្រ ទទឹង ០៥ម៉ែត្រ និងទី៥. ផ្លូវក្រាលក្រួស ប្រវែង ៧០៥០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ពីភូមិខ្ជាយ ទៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃ ធ្វើពិធីបើកការដ្ឋានថ្ងៃនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា