ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ទូកមួយគ្រឿងប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី សំណាងល្អជួយសង្រ្គោះទាន់
Mon,03 August 2020 (Time 08:20 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 481នាក់)

ខេត្តព្រះសីហនុ ៖ ទូកមួយគ្រឿងបានប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុងនៅវេលាម៉ោងជិត៤ល្ងាចថ្ងៃ០១ ខែសីហា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិចមនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតទេ។

ទាក់ទងនឹងករណី ទូកឈើបែកក្តារនៅពេលដែលមានរលកខ្លាំងនេះ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ទូកដែលលិចនោះគឺមិនមានមនុស្សជិះនោះទេ គឺទូកនោះបោះយុទ្ធការទុកចោល ហើយទូកឈើដែល មានមនុស្សជិះចំនួន១៥នាក់គឺបែកក្តារទឹករលកបោកខ្លាំងដោយមានការជួយសង្គ្រោះទាន់ពេលមិនមានប៉ះពាល់ ដល់អាយុជីវិត ដល់អ្នកជិះនៅលើទូកនោះទេ។ ក្រោយកើតហេតុ មានការជួយសង្គ្រោះដោយ កម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊័រល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទស្ម័គ្រចិត្តមួយចំនួនទៀត។

ក្រោយពីជួយសង្គ្រោះលោកអភិបាលក្រុងបានឲ្យទូកនេសាទ ដែលបានទៅជួយទូកមានបញ្ហានាំបងប្អូនដែលជួបគ្រោះថ្នាក់ដោយទូកលិចនេះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ មកដល់ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២០។

បើតាមការឲ្យដឹងពី មន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹកបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុមិនអនុញ្ញាតឲ្យទូកទេសចរណ៍ក៏ដូចជាទូកនេសាទចេញទៅប្រកបរបរនៅលើផ្ទៃសមុទ្រក៏ដូចជាទៅបណ្ដាកោះផ្សេងៗឡើយ ព្រោះខ្លាចមានករណីគ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈពេលដែលអាកាសធាតុនៅតែកំពុងមានភ្លៀងខ្យល់រលក បោកបក់ខ្លាំង ដែលក្រសួងធនធានទឹកបានធ្វើសេចក្តីជូនដំណឹងថានឹងមានភ្លៀងព្យុះរលកបោកបក់ខ្លាំងពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ទើប ស្ងប់ស្ងាត់ទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
169 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
4732 នាក់
ខែនេះ :
15871 នាក់
3 ខែនេះ :
37894 នាក់
សរុប :
405894 នាក់