ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ១៩ ចំនួន៩0 គ្រួសារ ក្នុងស្រុកពញាឮ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
Mon,03 August 2020 (Time 08:03 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 482នាក់)

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល មន្ទីរជំវិញខេត្ត និងអាជ្ញាធរស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៩០គ្រួសារ ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្តាល។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក។
ឯកឧត្តមបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
ឯកត្ដម ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ឡើយ បើទោះបីជានៅប្រទេសកម្ពុជារបស់យើង មានស្ថានភាពល្អប្រសើរក៏ដោយក្ដី តែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះយើងត្រូវតែ អនុវត្តអោយបានជាប្រចាំនូវ ការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានទទួលអំណោយទាំង៩០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ,ខ្ទឹមស ១កញ្ចប់ ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ អាយឺត៥ និងថវិកា ០៧ម៉ឺនរៀល។
បន្ទាប់មកឯកឧត្ដម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះស្ថិតនៅភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល ចំនួន១គ្រួសារ ដែលត្រូវបានឆេះកាលពីយប់ថ្ងៃទី២៦ ខែកក្កដានេះ។
អំណោយដែលបានសាខាបាននាំយកជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ,ខ្ទឹមស ១កញ្ចប់ ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ អាវយឺត៥ កៅស៊ូតង់ ១ផ្ទាំង សម្ភារៈផ្ទះបាយ ១ឈុត និងថវិកា ១លានរៀល និងអ្នករងផលប៉ះពាល់សងខាងចំនួន ២គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា១០ម៉ឺនរៀល។

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
186 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
4749 នាក់
ខែនេះ :
15888 នាក់
3 ខែនេះ :
37911 នាក់
សរុប :
405911 នាក់