កំពង់ស្ពឺ៖សប្បុរសជនមូស្លីមសហរដ្ឋអាមេរិកបានចូលរួមបរិច្ចាកសាច់គោកូរហ្ពានដល់បងប្អូនខ្មែរអ៊ិស្លាមកម្ពុជានាថ្ងៃរ៉យ៉ាហាជ្ជីបើទោះជាពួកគេរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ក្តី។មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាគោរកូរហ្ពានចំនួន១១ក្បាលគិតជាទឹកប្រាក់ជាង២៦លានរៀលជាការចូលរួមបរិច្ចាកពីសប្បុរសជនមូស្លីមសហរដ្ឋអាមេរិក។តាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក(ZakatFoundationofAmerica)។គោទាំងនេះបានសំឡេះ(កាប់យកសាច់)និងចែកជូនបងប្អូនខ្មែរអ៊ិស្លាមក្នុងខេត្តកំពង់ស្ពឺ,តាកែវនិងភ្នំពេញដើម្បីចូលរួមអបអរសាទរពិធីរ៉យ៉ាហាជ្ជីដែលត្រូវបានប្រារព្ធកាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។ក្រោយពីតំណាងអ្នកភូមិបានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងអំណរគុណដល់ម្ចាស់ជំនួយ លោកស្លេះណាស៊ីទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា។ដែលមជ្ឈមណ្ឌលនេះបានសហការជាមួយអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក(ZakatFoundationofAmerica)។លោកស្លេះណាស៊ីបានមានប្រសាសន៍ឱ្យដឹងក្នុងពិធីចែកសាច់គោកូរបានក្នុងភូមិតាយ៉ូវឃុំតាំងសំរោងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺថាៈនេះជាឆ្នាំទី៥ហើយដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបានទទួលអនុវត្តគម្រោងចែកគោរកូរហ្ពាន។ដែលផ្តល់ថវិកាពីអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក(ZakatFoundationofAmerica)។ដោយឡែកឆ្នាំ២០២០នេះទទួលបានថវិកាទិញគោចំនួន១១ក្បាលសម្រាប់សំឡេះយកសាច់ចែកជូនបងប្អូនខ្មែរអ៊ិស្លាមជិត៣០០គ្រួសារមកពីរភូមិផ្សេងៗគ្នាក្នុងខេត្តកំពង់ស្ពឺនិងចែករំលែកខ្លះទៅដល់ខេត្តតាកែវនិងភ្នំពេញទៀត។លោកទីប្រឹក្សាក្រសួងព័ត៌មានបានសម្តែងនូវសេចក្តីអំណរគុណដល់សប្បុរសជនមូស្លីមសហរដ្ឋអាមេរិកដែលបានចូលរួមបរិច្ចាកថវិកាក្នុងគម្រោងនេះ។បើទោះជាពួកគាត់នៅឆ្ងាយហើយមិនដែលស្គាល់គ្នាក៏ដោយពិសេសនៅសហរដ្ឋអាមេរិកកំពុងជួបវិបត្តិកូវីដ១៩។ក៏ប៉ុន្តែនេះដោយសារស្មារតីសាមគ្គីនិងភាពជាបងប្អូនរួមសាសនាទើបពួកគាត់បានចំណាយថវិកាចូលរួមក្នុងគម្រោងនេះ។ជាមួយគ្នានេះដែរលោកស្លេះណាស៊ីក៏បានចូលរួមរំលឹកដល់បងប្អូនដែលបានចូលរួមទទួលសាច់គោឱ្យចេះសាមគ្គីគ្នានិងចូលរួមវិភាគទានក្នុងការងារអភិវឌ្ឈន៍សហគមន៍។ពីព្រោះស្មារតីនៃហាជ្ជីពិសេសការសំឡេះសត្វគោកូរហ្ពាននេះវាបានបង្ហាញនូវស្មារតីលះបង់នឹងរួបរួមគ្នាក៏ដូចជាបង្ហាញនូវវប្បធម៌ចែករំលែកដែលអ៊ិស្លាមបានប្រៀនប្រដៅតាំងពីជំនាន់ព្យាការីអ៊ីបព្រហ៊ីមមកម្លេះ ។លោកក៏បានចូលរួមផ្តាំផ្ញើឱ្យបងប្អូនបន្តការប្រុងប្រយ័ត្នចំពោះវីរុសកូវីដ១៩ដោយអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។លោកក៏បានគោរពបួងសួងដល់អល់ឡោះជាម្ចាស់ឱ្យប្រទានពរជ័យដល់ម្ចាស់ជំនួយហើយសង្ឃឹមយ៉ាងមុតមាំថាៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក(ZakatFoundationofAmerica)នឹងបន្តជួយគម្រោងនេះនឹងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។ក្នុងបុព្វហេតុសហគមន៍និងប្រទេសជាតិរបស់យើង។បងប្អូនខ្មែរអ៊ិស្លាមដែលបានទទួលសាច់គោនិងអជ្ញាធរសុទ្ធតែបានបង្ហាញនូវសេចក្តីសោមនស្សរីករាយនិងដឹងគុណចំពោះម្ចាស់ជំនួយនិងក្រុមការងារនៃមជ្ឃមណ្ឌលព័ត៌មានមូស្លីមកម្ពុជាដែលបានចូលរួមឧបត្ថម្ភសាច់គោនាពេលនេះ។គួរបញ្ចាក់ថាគម្រោងចែកគោរកូរហ្ពានជាផ្នែកមួយនៃគម្រោងប្រចាំឆ្នាំក្នុងកម្មវិធិមនុស្សធម៌ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបាននិងកំពុងអនុវត្តន៍ដោយមានកិច្ចសហប្រត្តិការណ៍ជាមួយសប្បរសជននិងអង្គការសមាគមក្រៅប្រទេសក្នុងបំណងលើកកម្ពស់ស្មារតីរួមគ្នានិងចែករំលែកសម្រាប់សហគមន៍។នៅឆ្នាំ២០២០នេះមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបានទទួលគម្រោងនេះពីសប្បុរសជនប្រុយណេ ,សិង្ហបូរី, អូស្ត្រាលី, និងសហរដ្ឋអាមេរិកដែលសរុបជាថវិកាប្រមាណ៨០លានរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា