ខេត្តកណ្តាល ៖ ឯកឧត្តម គីម រិទ្ធី អភិបាលរង ខេត្តកណ្តាល បានដឹកនាំប្រតិភូអមដំណើរ បានចុះពិនិត្យសិក្សាលើការដាំដុះបន្លែរបស់សហគមន៍បន្លែបៃតង ក្នុង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីជម្រុញការផលិត និងផ្គត់ផ្គង់បន្លែដែលមានគុណភាពលើទីផ្សារដើម្បីអោយបន្លែមានសុវត្ថិភាព។ក្នុងឱកាសចុះពិនិត្យមើលបន្លែគ្រប់មុខនោះឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានលើកទឹកចិត្តក្នុងការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណៈគ្រួសារ នៅក្នុងឃុំទឹកវិលនេះដើម្បីបង្កើនជីវភាពគ្រួសារ ហើយបន្លែធម្មជាតិទាំងនេះអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ ឃុំ ស្រុកថែមទៀតផង ព្រោះបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូប និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។ ឯកឧត្តម អភិបាលរងខេត្ត បានលើកឡើងទៀតថា ការងារដាំដុះដំណាំនេះ អាចបង្កើនជីវភាពគ្រួសារតាមរយៈការដាំបន្លែរួមផ្សំ ហើយសង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលនាំគ្នាបន្តដាំដុះបន្លែផ្លែឈើ កាន់តែផុលផុសនាពេលខាងមុខ។ ឯកឧត្តម ក៏បានធ្វើការណែនាំប្រជាកសិករទាំងនោះត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះ និងថែទាំបន្លែគ្មានជាតិគីមីនេះអោយបានល្អ ប្រសិនបើមានការខ្វះខាតនូវលក្ខណៈបច្ចេកទេសដាំដុះណាមួយ មន្ត្រីកសិកម្ម និងជួយជាប្រឹក្សាផ្តល់យោបល់បន្ថែមអំពីលក្ខណៈដាំដុះតាមបច្ចេកទេសថ្មីទទួលបានផលច្រើន និងគ្មានជាតិគីមី។ ឯកឧត្តម បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។ ឯកឧត្តមបានបន្ថែមថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។ ឯកឧត្តម អភិបាលរងខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផលនេះធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយការនាំចូលបន្លែពីបរទេស។
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា