លីបង់ ៖ ការផ្ទុះដ៏ធំមួយបានធ្វើឱ្យរញ្ជួយរដ្ឋធានី Beirut របស់ប្រទេសលីបង់កាលពីថ្ងៃអង្គារ ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៧៨ នាក់ស្លាប់និងរងរបួសជាង ៣.៧០០ នាក់។ នេះបើយោងតាមប្រភពពី CGTN។ការផ្ទុះក៏កក្រើកនៅជុំវិញកំពង់ផែទីក្រុង Beirut បានកើតឡើង ប្រហែលម៉ោង៦ និង១០នាទី( ម៉ោងក្នុងស្រុក)។ ការផ្ទុះនេះបានធ្វើឲ្យការរញ្ជួយអគារពាសពេញទីក្រុង និងបង្កការខូចខាតទំហំយ៉ាងធំផងដែរ។ចំណែកចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងមានការកើនឡើងបន្ថែមទៀត។យ៉ាងណាមិញមូលហេតុនៃការផ្ទុះនេះនៅតែមិនទាន់ដឹងនៅឡើយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីបង់លោក Mohammad Fahmi បាននិយាយថា សារធាតុគីមីដែលផ្ទុកនៅកំពង់ផែ Beirut ប្រហែលជាបណ្តាលឱ្យមានការផ្ទុះនេះ។ជុំវិញបញ្ហានេះស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុង Beirut បានចេញសេចក្តីថ្លែងការណ៍មួយដែលណែនាំឱ្យប្រជាជនពាក់ម៉ាស និងស្នាក់នៅក្នុងផ្ទះដោយយោងទៅតាមរបាយការណ៍នៃឧស្ម័នពុលដែលបានបញ្ចេញនៅក្នុងការផ្ទុះនេះ។ មេដឹកនាំពិភពលោកក៏ផ្ញើសារចូលរួមរំលែកទុក្ខដល់ប្រទេសនេះរួមទាំងប្រទេសឈូងសមុទ្រក្នុងតំបន់។ អ៊ីស្រាអែលក៏បានផ្តល់ជំនួយមនុស្សធម៌ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា