ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក ដែលយើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះទេ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដូចជាការធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ការផ្តាំផ្ញើរបស់ឯកឧត្តមបែបនេះធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ខណៈដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងសម្ពោធអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាជមន្ទីរ និងចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាតក្នុងកំឡុងពេលកូវីដ-១៩ ចំនួន៥០គ្រួសារ នៅឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយកទីចាត់ការ ហិររញ្ញវត្ថុសាលាខេត្ត លោកអធិការដ្ឋាននគរបាលស្រុក ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ កម្លាំងនគរបាល ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ។ឯកឧត្តមបន្តថា ក្នុងរដូវវស្សានេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិផ្សេងៗដូចជា បាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាដើម និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសឪពុក ម្តាយត្រូវ ធ្វើការអប់រំកូនចៅ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រៀមលក្ខណៈក្នុងការបង្កបង្កើនផល ព្រមទាំងខិតខំប្រកបមុខរបរបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មេប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងផ្ដល់សេវាឲ្យបានឆាប់រហស័ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ជាពិសេសក្នុងតួនាទីភារកិច្ចការពារសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋ ទាំង៥០គ្រួសារ ក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបានក្រមា១ ទឹកស៊ីអ៊ីវ១យួរ អំបិល១កញ្ចប់ សាប៊ូលុច១កញ្ចប់ ម៉ាស១០ អង្ករ១៥ គីឡូក្រាម និងថវិកា ២០.០០០រៀល។ ដោយឡែក ចំពោះក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៣០.០០០រៀល ថ្នាក់ដឹកនាំភូមិ និងប្រជាការពារភូមិ ២០នាក់ ក្នុងម្នាក់ៗទទួលបាន ៣០.០០០រៀល កម្លាំងបុស្តិ៍នគរបាលរដ្ឋបាលឃុំរាជមន្ទីរ ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៣០.០០០រៀល និងឧបត្ថម្ភអង្ករសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាជមន្ទីរ ចំនួន ២បាវ ស្មើនឹង ១០០គីឡូក្រាម៕
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា