ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ​និងមិនត្រូវធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ឡើយ
Fri,07 August 2020 (Time 05:55 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 485នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ​ មិនត្រូវធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក​ ដែលយើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះទេ​ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដូចជាការធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការផ្តាំផ្ញើរបស់ឯកឧត្តមបែបនេះធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច​ ខែស្រាពណ៍​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២០ ខណៈដែលឯកឧត្តម​អញ្ជើញជាអធិបតីក្នុងសម្ពោធអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាជមន្ទីរ​​ និងចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាតក្នុង​កំឡុងពេលកូវីដ-១៩​ ចំនួន៥០គ្រួសារ​ នៅឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយកទីចាត់ការ ហិររញ្ញវត្ថុសាលាខេត្ត លោកអធិការដ្ឋាននគរបាលស្រុក ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ កម្លាំងនគរបាល ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ។

ឯកឧត្តមបន្តថា ក្នុងរដូវវស្សានេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិផ្សេងៗដូចជា បាតុភូតខ្យល់កន្ត្រាក់​ ផ្គរ​ រន្ទះ​ ជាដើម​ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសឪពុក​ ម្តាយត្រូវ​ ធ្វើការអប់រំកូនចៅ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រៀមលក្ខណៈក្នុងការបង្កបង្កើនផល​ ព្រមទាំងខិតខំប្រកបមុខរបរបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បានជំរុញដល់មេប៉ុស្តិ៍​ និងមន្ត្រីប៉ុស្តិ៍ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ​ និងផ្ដល់សេវាឲ្យបានឆាប់រហស័​ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ​ ជាពិសេសក្នុងតួនាទីភារកិច្ចការពារសន្តិសុខ​សុវត្ថិភាព​នៅក្នុងមូលដ្ឋានរបស់ខ្លួន។

អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋ ទាំង៥០គ្រួសារ ក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបានក្រមា១ ទឹកស៊ីអ៊ីវ១យួរ អំបិល១កញ្ចប់ សាប៊ូលុច១កញ្ចប់ ម៉ាស១០ អង្ករ១៥ គីឡូក្រាម និងថវិកា ២០.០០០រៀល។ ដោយឡែក ចំពោះក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៣០.០០០រៀល ថ្នាក់ដឹកនាំភូមិ និងប្រជាការពារភូមិ ២០នាក់ ក្នុងម្នាក់ៗទទួលបាន ៣០.០០០រៀល កម្លាំងបុស្តិ៍នគរបាលរដ្ឋបាលឃុំរាជមន្ទីរ ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៣០.០០០រៀល និងឧបត្ថម្ភអង្ករសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាជមន្ទីរ ចំនួន ២បាវ ស្មើនឹង ១០០គីឡូក្រាម៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
248 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
4811 នាក់
ខែនេះ :
15950 នាក់
3 ខែនេះ :
37973 នាក់
សរុប :
405973 នាក់