របៀបដាំបន្លែសិរីរាង្គរបស់អ្នកស្រុកសេសាន
ស្ទឹងត្រែង៖បន្លែសិរីរាង្គគឺជាបន្លែធម្មជាតិដែលអ្នកស្រុកសេសានតែងតែដាំជារៀងរាល់ឆ្នាំទោះបីជានៅក្នុងរដូវប្រាំងឬក៏រដូវវស្សាក៏ដោយ។បើយើងធ្វើដំណើរទៅកាន់ស្រុកសេសានតាមដងទន្លេសេសានខេត្តស្ទឹងត្រែងយើងនឹងឃើញអ្នកភូមិនៅទីនោះដាំបន្លែគ្រប់មុខដូចជាស្ពៃ ត្រប់ ត្រសក់ ជី ជាដើម។បន្លែទាំងនោះត្រូវបានអ្នកភូមិអះអាងថាដាំសម្រាប់ទុកបរិភោគខ្លួនឯងនិងយកទៅលក់នៅទីផ្សារដើម្បីដោះស្រាយបន្ថែមលើជីវភាពប្រចាំថ្ងៃ។
កសិករឈ្មោះយ៉េមវិនវ័យ៥៩ឆ្នាំរស់នៅឃុំសាមឃួយស្រុកសេសានកំពុងឈរស្រោចទឹកបន្លែនៅពេលល្ងាចបានរៀបរាប់ប្រាប់ឱ្យដឹងថាៈគាត់តែងតែដាំបន្លែប្រភេទសាឡាត់ជារៀងរាល់ឆ្នាំ។អ្នកស្រីបានពន្យល់ថាភូមិសាស្ត្រដីនៅទីនោះក្រៅពីបន្លែប្រភេទសាឡាត់យើងក៏អាចដាំបានលើមុខបន្លែដទៃទៀតដែរ។
តាមការរៀបរាប់បានប្រាប់ឱ្យដឹងទៀតថាៈនៅរដូវប្រាំងអ្នកស្រីនិងកសិករដទៃទៀតបានដាំបន្លែដោយផ្ទាល់ដី។ក៏ប៉ុន្តែនៅរដូវវស្សាវិញគឺពួកគាត់ដាំលើកជារានខ្ពស់ផុតពីដីយ៉ាងតិចកន្លះម៉ែត្រដើម្បីកុំឱ្យជាំទឹកកូនបន្លែមិនលូតលាស់ទៅមុខហើយងាប់ទៅវិញ។
កសិករម្នាក់ទៀតបានប្រាប់ថាៈបន្លែប្រភេទសិរីរាង្គយើងអាចដាំបាននៅគ្រប់រដូវកាលក្រោយពីទទួលផល។យើងគួរយកទៅទទួលទាននឹងយកទៅលក់នៅលើទីផ្សារបានប្រាក់កម្រៃបន្ថែមលើជីវភាពប្រចាំថ្ងៃ។បន្លែដែលដាំដោយផ្ទាល់ដៃគ្មានជីគីមីឡើយនិងបន្លែដាក់ជីធម្មជាតិនាំឱ្យប៉ះពាល់ដល់សុខភាព៕