ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សារលោកកឹមសុ​ខានាំគ្នាធ្វើ​តែអំពើ​ល្អកុំចងពៀរនឹងគ្នា
Sat,12 September 2020 (Time 10:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 517នាក់)

ឱកាសបុណ្យភ្ជុំបិណ្ឌនេះលោកកឹមសុខាអតីតមេដឹ​នាំបក្សសង្រ្គោះជាតិបានបន្លឺសារតា​បណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថាក្នុង​ឱកាស​ដែលលោក​ចេញទៅ​កាន់បិណ្ឌបានយ៉ាងតិច​៥​វត្ត​ហើយចាប់​តាំង​ពី​បុណ្យ​កាន់​បិណ្ឌ​ចាប់​ផ្ដើម​មកនេះ។លោកកឹមសុខាបានបន្តថាតាមទំនៀមទម្លាប់ប្រពៃណីខ្មែររដូវភ្ជុំបិណ្ឌជាឱកាសសម្តែងនូវកតញ្ញូចំពោះអ្នកមានគុណញាតិសន្តានទាំងនៅរស់ទាំងចែកឋានដែលយើងមិនគួរខកខាន។ហើយថ្ងៃនេះក៏ជាឱកាសដែលលោកបានជួបជុំមិត្តរួមថ្នាក់នៅបឋមសិក្សាកាលពី៦០ឆ្នាំមុននិងបានរំលឹកនូវអនុស្សាវរីយ៍ទីកន្លែងដែលធ្លាប់រស់នៅ។ពាក្យដែល​យើងនិយាយដូចគ្នានៅពេលជួបគ្នានេះគឺ«យើងចាស់ៗអស់ហើយ»។​ធ្វើឲ្យខ្ញុំនឹកដល់ទស្សនៈដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា«អនិច្ចំ ទុក្ខំ អនត្តា»​មានន័យថា៖
•ជីវិតមិនទៀងទាត់
•មានជីវិតមានទុក្ខ
•គ្មានអ្វីស្ថិតស្ថេរជារបស់យើងទេដូច្នេះយើងគួរនាំគ្នាធ្វើអំពើល្អកុំចងពៀរនឹងគ្នា។
។នេះដោយ​សារតែ​ទំនងជាប់​បម្រាម​ធ្វើ​នយោបាយទើបសាររបស់លោកកឹមសុខានៅពេលនេះមានខ្លឹមសារយ៉ាង​សាមញ្ញទាក់ទងនឹងព្រះពុទ្ធសាស​នាដែលផ្តល់​ឱវាទឲ្យនាំគ្នាធ្វើ​តែ​អំពើល្អកុំចង​ពៀរនឹងគ្នា។ជាការកត់សម្គាល់ថ្មីៗនេះពេលដែល​លោកកឹម សុខាទៅ​កាន់បិណ្ឌបាន​សរសេរ​សារថា «ខ្ញុំយល់​ឃើញ​ថា ខ្មែរ​យើង​គួរ​តាំង​ចិត្ត ដាក់​កាយ​និង​វាចាបង្កើន​ការ​ធ្វើ​អំពើ​ល្អជា​មួយ​គ្នាដូច​ដែល​យើង​បាន​ និង​កំពុង​ធ្វើ​បុណ្យ កសាង​កុសល​ជា​មួយ​បង​ប្អូន​យើង នៅ​តាម​វត្តអារាម​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ ដោយ​ចៀស​វាង​ឬ​កាត់បន្ថយ​ការ​ចង​ពៀរ​គ្នា ដែលជា​អំពើ​បាប»។​តែយ៉ាងណាក៏ដោយប្រធានក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល​បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានវិទ្យុបារាំងថាសារ​របស់លោក កឹម សុខា ​មិន​មានប្រយោជន៍​ផ្នែក​នយោបាយ​ទេ ខណៈ​ដែល​សំណុំរឿង​របស់​លោកកំពុង​ស្ថិតនៅ​ក្នុង​ដៃ​តុលាការ​នៅឡើយទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
707 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3444 នាក់
ខែនេះ :
10281 នាក់
3 ខែនេះ :
31821 នាក់
សរុប :
487686 នាក់