លទ្ធផលនៃការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសជិតខាងនិងទីផ្សារពិភពលោកសម្រាប់៨ខែ១១ថ្ងៃ
លទ្ធផលនៃការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសជិតខាងនិងទីផ្សារពិភពលោកសម្រាប់៨ខែ១១ថ្ងៃ ដោយគិតពីដើមឆ្នាំមកទល់ត្រឹមថ្ងៃទី១១ខែ០៩ឆ្នាំ២០២០។ដោយឡែកការនាំចេញផលិតផលកសិកម្មតែមួយថ្ងៃម្សិលមិញនេះ មានចំនួន៤០៨៦៨តោន។ទន្ទឹមនឹងប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញផលិតកម្មស្បៀងក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលស្បៀងងពីខាងក្រៅ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវីដ១៩ ក្រសួងបានកត់សំគាល់ឃើញថា មានបុគ្គលមួយចំនួនតូចបាននិងកំពុងគាំទ្រ បុគ្គលដែលធ្វើព្យុះភ្លៀង ដោយខិតខំរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារឈ្មួញមួយចំនួនតូច ក្នុងការនាំចូលផលិតផលកសិកម្មពីខាងក្រៅផងដែរ ៕