កំពង់ឆ្នាំង៖ជើងខ្លាំងខាងប្រើប្រាស់អាវុធអាកាស្វ័យបត់គម្រាមប្រជាពលរដ្ឋកាលពីរសៀលម្សិលមិញនេះត្រូវបាន សមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង៧និ០០ព្រឹក ថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២០នេះ។គេអះអាងថាជនបង្កទំនាស់ពាក្យសម្ដីនឹងគ្នារហូតដល់ភាគីខាងអ្នកបើកបររថយន្ត(រហ័សនាម០៩)ទាញកាំភ្លើងAK.47ពីក្នុងរថយន្តគម្រាមបាញ់ភាគីអ្នកបើកបរម៉ូតូរួចក៏បើករថយន្តចេញទៅបាត់ស្រមោលកាលពីរសៀលម្សិលមិញ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៤៥នាទីនៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុន លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកើតមានករណីទំនាស់រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹកផន (ហៅកៅ) រហ័សនាម ០៩ ជា(អ្នកបើកបររថយន្ត)និងឈ្មោះ ប្រាក់ សំបាន (អ្នកបើកបរម៉ូតូ)។សេចក្តីរាយការណ៍បន្តថាភាគីទាំងពីរ បានបង្កទំនាស់នឹងគ្នារហូតដល់ភាគីខាងអ្នកបើកបររថយន្ត(រហ័សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគម្រាមភាគីអ្នកបើកបរម៉ូតូ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាកម្លាំងជំនាញនិងលោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុដើម្បីចាត់ការតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា