យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន៖* ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់* ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន៖១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់២, ខេត្តសៀមរាប ១២២.៣៧០ នាក់៣, ខេត្តកំពត ៩៤.៤៧៩ នាក់៤, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់៥, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់៦, ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់៧, ខេត្តកែប ៦៨.០៥៤នាក់៨, ខេត្តកណ្តាល ៦២.៧៤១នាក់ជាការគួរកត់សម្គាល់លើទិដ្ឋភាពសំខាន់ៗជារួម ដូចខាងក្រោម៖* បើទោះបីមានភ្លៀងធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តមួយចំនួន ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើននៅតែមានភ្ញៀវទេសចរ កម្សាន្តយ៉ាងច្រើនកុះករ។* ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។* បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយពីគណៈបញ្ជាការឯកភាពរាជធានីខេត្ត និងកាត់បន្ថយកាន់តែប្រសើរសម្រាប់ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។* គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍នពិសេសការរំលឹកដាស់តឿន ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានយកចិត្តទុកដាក់អនុវត្តន៍ នៅតាមគោលដៅទេសចរណ៍នានាបានកាន់តែល្អប្រសើរ ស្របតាមវិធានដែលបានដាក់ចេញ ក្នុងនោះការរៀបចំប្រដាប់វាស់កម្ដៅ អាល់កុលលាងដៃ ការណែនាំឲ្យពាក់ម៉ាស និងអនាម័យក្នុងបន្ទប់ទឹក ត្រូវបានអនុវត្តត្រឹមត្រូវភាគច្រើនហើយការយល់ដឹងនិងការចូលរួមអនុវត្តរបស់ភ្ញៀវទេសចរក៏មានភាពកាន់តែប្រសើរ។«ជារួមប្រជាជននៅតាមមូលដ្ឋាននិងវិស័យឯកជនមានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ (បន្ថែមពីការឈប់សម្រាកសងចូលឆ្នាំខ្មែរកាលពីខែសីហាកន្លងមក) ដោយការចំណាយរបស់ភ្ញៀវទេសចរ បានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន»៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា