ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចអន្តរាគមន៍ ដឹកជញ្ជូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃកន្លងមក ដោយសារឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាននៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០។សូមបញ្ជាក់ផងដែរថាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលត្រូវបានដឹកជញ្ជូនមកកាន់ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹករហូតដល់ម៉ោង១៥ និង៣០នាទីរសៀលថ្ងៃដដែល មានមនុស្សសរុបចំនួន១៣៩១នាក់ ស្រី៥៩៥នាក់ ក្មេងអាយុក្រោមអាយុ១៥ឆ្នាំ មានចំនួន១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៣៧៣នាក់ ស្រី១៥៤នាក់ ដែលបានអញ្ជើញទៅលេងកំសាន្តនៅក្រុងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ដោយរងឥទ្ធិពលពីព្យុះទី១១ឈ្មោះថា(នូល ) ហើយក្នុងកិច្ចអន្តារាគមន៍នេះ ដោយមានការចង្អុលបង្ហាញនិងដឹកនាំផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាឱ្យទូកល្បឿនលឿនចំនួន ១៨គ្រឿង និងធ្វើការដឹកជញ្ជូនចំនួន ២៦ជើង ហើយក្នុងនោះភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទាំងអស់ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន។នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនភ្ញៀវទេសចរណ៍ បានឲ្យដឹងថាដោយសារតែស្ថានភាពអាកាសធាតុ មានខ្យល់ព្យុះរលកបោកបក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ គឺរដ្ឋបាលខេត្តព្រះសីហនុមិនអនុញ្ញាតឲ្យមានការចេញទូកនេសាទក៏ដូចជា មិនឲ្យទូកទេសចរណ៍គ្រប់ប្រភេទដឹកភ្ញៀវទេសចរណ៍ធ្វើដំណើរទៅតាមបណ្ដាលកោះនោះទេ។ ហើយមកដល់ព្រឹកថ្ងៃទី២០ ខែកញ្ញានេះ អាកាសធាតុមានភាពស្ងប់ស្ងាត់បន្តិច អាជ្ញាធរខេត្តបានយកអូរបរល្បឿនចំនួន ១៨គ្រឿងដើម្បីដឹកជញ្ជូនបងប្អូនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិនៅលើកោះរ៉ុង មកដល់ដីគោកប្រកបដោយសុវត្ថិភាពទាំងអស់ ទាំងនេះហើយគឺជាការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុវត្ថិភាពរបស់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលមកលេងនៅខេត្តព្រះសីហនុជាពិសេសបងប្អូនភ្ញៀវទេសចរណ៍ដែលជាប់គាំងនៅលើកោះរ៉ុង កោះនានាពេលកន្លងមក៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា