ខេត្តតាកែវ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំ និងសាងសង់ដំបូលផ្សារសំរោងយ៉ោងឡើងវិញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាស្រុកបាទី អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានជំរុញក្រុមការងារដែលពាក់ព័ន្ធនឹងកិច្ចការងារសាងសង់ដំបូលផ្សារសំរោងយ៉ោង ដែលត្រូវអគ្គិភ័យឆាបឆេះកាលពីថ្ងៃបុណ្យភ្ជុំបិណ្យ ត្រូវធ្វើយ៉ាងណាសាងសង់ ដំបូលផ្សារឲ្យបានលឿនឆាប់រហ័ស និងមានស្តង់ដារសុវត្ថិភាពដើម្បីឱ្យបងប្អូនអាជីវករឆាប់បានលក់ដូរជាបណ្តោះអាសន្នឡើងវិញ។ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ សម្រេចកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឲ្យបង្កើតគណៈកម្មការរៀបចំ និងសាងសង់ដំបូលផ្សារជូនអាជីវករផ្សារសំរោងយ៉ោង ដែលបានរងគ្រោះអគ្គិភ័យ ក៏ដូចជាឧបត្ថម្ភថវិកា ៧ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ដំបូលផ្សារនេះ ហើយការសាងសង់នេះ គឺត្រូវធានាថា មានគុណភាពនឹងត្រូវត្រឹមតាមស្តង់ដារបច្ចេកទេស និងធានាសុវត្ថិភាពក្រោយពីក្រុមអាជីវករបានលក់ដូរឡើងវិញ ។ឯកឧត្តម អ៊ូច ភា បានគូសបញ្ជាក់ទៀតថា ដើម្បីធានាបាននូវគុណភាពរឹងមាំ នឹងមានស្តង់ដារសុវត្ថិភាពជូនក្រុមអាជីវករនោះ សូមក្រុមការងារសាងសង់ដំបូលផ្សារសំរោងយ៉ោងនេះ ដែលមានអភិបាលរងខេត្តមួយរូបជាអ្នកដឹកនាំផ្ទាល់ ក៏ដូចជាមន្ទីរជំនាញត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់ និងគូសប្លង់ឲ្យបានត្រឹមត្រូវនឹងសុវត្ថិភាពជាទីបំផុត ពិសេសគឺត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរស្រុក ដើម្បីធានាបានថា ពុំមានបញ្ហាអ្វីកើតមានឡើងទៀត នឹងធ្វើឲ្យបានលឿនឆាប់រហ័ស ។សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៩នឹង១០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យឆេះផ្សារសំរោងយ៉ោង ដែលបានធ្វើឲ្យខូចខាតតូបរបស់អាជីវករចំនួន ២៤៣តូប ក្នុងនោះតូបឆេះអស់ ចំនួន១៩៩តូប និងមានម្ចាស់តូបចំនួន ១៥៧ គ្រួសារ ព្រមទាំងប្រើប្រាស់រថយន្តបាញ់ទឹកអស់៩២ឡាន រហូតដល់ម៉ោង២១នឹង៣០នាទីយប់ ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ។គួរំលឹកផងដែរថា ក្រោយហេតុការណ៍ឆេះផ្សារសំរោងយ៉ោងបានមួយថ្ងៃ ក្នុងឱកាសដែលឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ចុះពិនិត្យស្ថានភាពផ្សារសំរោងយ៉ោងក្រោយពេលឆេះ កាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ បានសម្រេចឧបត្ថម្ភថវិកាចំនួន ៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរវិញជាប៉ុណ្ដោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកចេញថ្លៃខ្លួនឯងសម្រាប់ការធ្វើតូប៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា