ខេត្តកណ្តាល ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០បានអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង រួមនិងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៥២គ្រួសារ នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ពិធីនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃអណអភិបាលខេត្តកណ្តាល ឯកឧត្តមរដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។លោក ប៊ុន ផេង អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវឌ្ឍនភាពនៃវិស័យកសិកម្មនៅទូទាំងស្រុក ស្ថានភាពភូមិសាស្រ្ត សន្តិសុខ សណ្តាប់ធ្នាប់សង្គម សេវាសាធារណៈ ជាពិសេសផលិតកម្មបន្លែ និងចិញ្ចឹមមាន់ជាលក្ខណគ្រួសារ។មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីជម្រាបជូនអង្គពិធីអំពីសកម្មភាពនៃយុទ្ធនាការជំរុញផលិតកម្មស្បៀងមានជាអាទិ៍ ៖ ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែបជាលក្ខណគ្រួសារតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែ កក្កដាកន្លងមក ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយៈការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណៈគ្រួសារដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀតកំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩ ហើយសម្រាប់យុទ្ធនាការដ៏មានសារសំខាន់នេះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ស្រុកខ្សាច់កណ្តាល ជាស្រុកមួយក្នុងចំណោមស្រុកទាំង ១១ ក្នុងខេត្តកណ្តាលដែលមានសក្តានុពលផ្នែកផលិតកម្មបន្លែសម្រាប់ផ្គត់ផ្គង់ឲ្យរាជធានីភ្នំពេញ ហេតុនេះហើយឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យប្រជាកសិករត្រូវឆ្លៀតទាញយកប្រយោជន៍ពីឱកាសមាសនេះ តាមរយ:ខិតខំបង្កើនផលិតភាពផលិតកម្មបន្លែ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំរួមផ្សំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គងឲ្យទីផ្សារ និងសន្តិសុខស្បៀង។ចំពោះការចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវចុះមកជួយជំរុញការចិញ្ចឹមត្រី ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹម ទទួលបានផលល្អ។ ព្រមជា មួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច រៀបចំបណ្តុំផលិតកម្មចិញ្ចឹមដើម្បីធានាការផ្គត់ផ្គង រៀបចំផែនការចិញ្ចឹមច្បាស់លាស់ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ត្រូវតែបន្តយុទ្ធនាការនៃការជំរុញផលិតកម្មស្បៀងនេះឲ្យមាននិរន្តរភាព តាមរយ:បង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។ រដ្ឋបាលជលផលត្រូវពិនិត្យលើគោលការណ៍នាំចូលត្រីគ្រប់ប្រភេទដើម្បីធ្វើការកាត់បន្ថយបរិមាណ ឬបញ្ឈប់ការនាំចូល ដែលនាំឲ្យប៉ះពាល់ដល់ផលិតកម្មត្រីក្នុងស្រុក។សូមជម្រាបថា សម្រាប់ថ្ងៃនេះ កសិករចំនួន ៥២គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី ១។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួយប្រេង ១០០០លីត្រ ទុកជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា