ខេត្តព្រះសីហនុ ៖ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ស្នើឲ្យស្ថាប័នជំនាញពាក់ព័ន្ធផ្នែកគ្រប់គ្រងយាន្តដ្ឋាន ស្រង់ទិន្នន័យឲ្យបានច្បាស់លាស់ ដោយតម្រូវឲ្យបិទជាបណ្តោះអាសន្ន គ្រប់យាន្តដ្ឋានដែលមិនមានច្បាប់។លោកមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចសហការវិធានការទប់ស្កាត់ និងបិទទីតាំងយានដ្ឋានណាដែលពុំមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មជុសជុលនិងទីតាំងកែច្នៃ ដំឡើងយានយន្តគ្រប់ប្រភេទ ដោយលោកបានស្នើឲ្យមន្ត្រីពន្យល់អំពីនីតិវិធីច្បាប់ពាក់ព័ន្ធទៅនឹងការសុំអាជីវកម្ម ដោយតម្រូវឲ្យគ្រប់យានដ្ឋានទាំងអស់ដែលពុំទាន់មានច្បាប់ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន រហូតមានច្បាប់អនុញ្ញាតអាជីវកម្មទើបអាចដំណើរការបានវិញ។លោក នុត លី អនុប្រធានមន្ទីសាធារណការណ៍ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឲ្យដឹងថា នៅខេត្តព្រះសីហនុ ភាគច្រើនជាអាជីវកម្មលក្ខណៈគ្រួសារ (អាជីវកម្មខ្នាតតូច) ប៉ុន្តែក្រុមការងារបានចុះអប់រំណែនាំមួយជំហ៊ាន និងបានណែនាំឲ្យពួកគាត់បានទៅសុំច្បាប់ឲ្យបានត្រឹមត្រូវ ក្នុងនោះដែរ ក្រុមការងារក៏បានធ្វើកិច្ចសន្យាជាមួយយានដ្ឋានចំនួន៩យានដ្ឋានរួចហើយដែរ។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ ពុំមានយាន្តដ្ឋានកែច្នៃដំឡើងយាន្តយន្តនោះទេ។លោកឧត្តមសេនីយ៍ អី សុខា ស្នងការរងទទួលផែនការសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានស្នើឲ្យកិច្ចប្រជុំចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតគ្រប់យានដ្ឋាន ជួសជុលរថយន្ត និងយានដ្ឋានកែច្នៃទាំងអស់ ព្រោះកត្តាទាំងនេះក៏ជាចំណែកមួយក្នុងការបង្កការគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា